More

    រដ្ឋបាលក្រុងប៉ោយប៉ែត​ បានចុះធ្វើការណែនាំអាជីវករ​ នឹងអនុវត្តរឹតបន្តឹងលើអ្នកល្មើសនឹងបម្រាមគោចរ

    spot_img

    បន្ទាយមានជ័យ៖កម្លាំងគណៈបញ្ចាការឯកភាពក្រុងប៉ោយប៉ែត នៅយប់ថ្ងៃទី01 ខែសីហា ឆ្នាំ2021 បានចុះធ្វើការណែនាំ ដល់បងប្អូនប្រជាពលរដ្ឋ អាជីវករដែលប្រកបអាជីវកម្មលក់ដូរតាមចញ្ចើមផ្លូវ និងភោជនីយដ្ឋាន អាហារដ្ឋាន ហាងលក់ដូរទំនិញ លក់គ្រឿងស្រវឹង ឲ្យចូលរួមអនុវត្តតាមសេចក្ដីសម្រេច ក៏ដូចជាបំរាមគោចររបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ។


    ការចុះអប់រំណែនាំដល់ប្រជាពលរដ្ឋ និងអាជីវករ ឃើញថា ដំណើរការមានចំនួន2ថ្ងៃជាប់ៗគ្នាហើយ ក្នុងគោលបំណងឲ្យប្រជាពលរដ្ឋចូលរួមអនុវត្តតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត ដែលដាក់ចេញនូវវិធានការបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺខូវីដ-19 ទូទាំងខេត្តបន្ទាយមានជ័យ រយៈពេល14ថ្ងៃ ចាប់ពីម៉ោង23.59នាទី ថ្ងៃទី29 ខែកក្កដា ឆ្នាំ2021 ដល់ថ្ងៃទី12ខែសីហា ឆ្នាំ2021 ដែលតម្រូវឲ្យប្រជាពលរដ្ឋ និងអាជីវករ មានការចូលរួម ផ្អាកធ្វើដំណើរ និងបិទហាងលក់ដូរ ចាប់ពីម៉ោង21.00នាទី ដល់ម៉ោង03.00នាទីព្រឹក សំដៅទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ ដែលបណ្តាលមកពីមេរោគខូវីដ -19 ប្រភេទថ្មី(ដែលតា)។


    លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានបញ្ជាក់នៅពេលចុះណែនាំថា “យប់នេះយើងមានវិធានការចុះអប់រំណែនាំពួកគាត់ ដើម្បីឱ្យបានយល់ពីសេចក្តីសម្រេចក៏ដូចជាពីបម្រាមគោចររបស់រដ្ឋបាលខេត្តដែលបានដាក់ចេញនូវវិធានការនានា ដែលហាមអ្នកមិនមានការចាំបាច់ ធ្វើដំណើរចាប់ពីម៉ោង21.00នាទី យប់រហូតដល់ម៉ោង 3.00នាទី ទាបភ្លឺ។ បើសិនជាមិនគោរពតាមការណែនាំទេចាប់ពីយប់ស្អែកទៅ យើងនឹងអនុវត្តតាមសេចក្តីសម្រេច និង តាមច្បាប់៕ដោយ ក្តាមស្រែ

    spot_img

    អត្ថបទទាក់ទង

    spot_img