More

    ខេត្តបាត់ដំបង បន្តរកឃើញករណីឆ្លងជំងឺកូវីដ១៩ ចំនួន១១១នាក់ថែមទៀត ធ្វើឱ្យអ្នកឆ្លងសរុបកើនដល់ ៣៤៨៧នាក់

    spot_img

    បាត់ដំបង៖ ពីមួយថ្ងៃទៅមួយថ្ងៃ ស្ថានភាពនៃជំងឺកូវីដ១៩ បានបង្កឱ្យប្រជាពលរដ្ឋនៅខេត្តបាត់ដំបង កាន់តែមានការព្រួយបារម្ភខ្លាំង ខណៈពេល ដែលការរកឃើញអ្នកមានវិជ្ជមានថ្មី ចំនួន១១១នាក់ បន្ថែមទៀត ក្នុងនោះពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន៩៨នាក់ ពលករមកពីប្រទេសថៃ ចំនួន១៣នាក់ ។

    នេះបើយោងតាមសេចក្តីប្រកាសជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបង នៅព្រលប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១នេះ  ហើយក្រៅពីការរកឃើញអ្នកឆ្លងថ្មីទាំង១១១នាក់ នាថ្ងៃនេះ មន្ត្រីជំនាញរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានព្យាបាលឱ្យជាសះស្បើយ ចំនួន ៥៧នាក់បន្ថែមទៀតផងដែរ ។

    រដ្ឋបាលខេត្តបាត់ដំបង បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តចូលរួមអនុវត្តវិធានការសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល គឺ៣កុំ ៣ការពារឱ្យបានខ្ជាប់ខ្ជួន ដើម្បីគ្រួសារ សហគមន៍ និងប្រទេសជាតិយើងបានឆ្លងផុតពីការឆ្លងរាលដាលនៃមេរោគកូវីដ១៩ ។

    សូមបញ្ជាក់ថា ចាប់តាំងពីមានការផ្ទុះជំងឺកូវីដ១៩ រហូតមកដល់នឹងថ្ងៃនេះខេត្តបាត់ដំបង មានអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៣ ៤៨៧ នាក់ បានព្យាបាលជាសះស្បើយចំនួន ២ ០៨៦ នាក់ មានករណីស្លាប់៤៣នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមបណ្តាស្រុកនានាក្នុងខេត្តបាត់ដំបង ចំនួន ១ ៣៥៨ នាក់ទៀត ៕

    spot_img

    អត្ថបទទាក់ទង

    spot_img