More

    អាជ្ញាធរខេត្តប៉ៃលិនចាប់ផ្តើម លាងសម្អាតផ្លូវជុំវិញវិមានឯករាជ្យ ដើម្បីត្រៀមអ៊ុតកៅស៊ូថ្មី

    spot_img

    ប៉ៃលិន៖ រហូតមកដល់រសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ អាជ្ញាធរខេត្តប៉ៃលិន បានដឹ កនាំកម្លាំងមន្រ្តីជុំវិញខេត្ត និងសមត្ថកិច្ចនគរបាលធ្វើការលាងសម្អាតជុំវិញវិមានឯករាជ្យ ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីរក្សាសោភ័ណ្ឌភាព និងរៀបចំក្រាលកៅស៊ូបន្តទៀត។

    ប្រភពព័ត៌មានពីមន្រ្តីសាលាខេត្តប៉ៃលិន បានឱ្យដឹងថា អភិបាលខេត្តប៉ៃលិន លោក ផាន់ ចាន់ធុល បានដឹកនាំកម្លាំងនគរបាលស្នងការខេត្ត ដោយប្រើរថយន្តពន្លត់អគ្គីភ័យចំនួន៣គ្រឿង ដើម្បីបាញ់លាង សម្អាតបរិវេណជុំវិញវិមានឯករាជ្យ។ ប្រភពបន្តទៀតថា ការលាងសម្អាតកំទេចធូលីនេះ គឺដើម្បីរក្សាសោភ័ណ្ឌភាពទីក្រុង ក៏ដូចជាបន្តចាក់ក្រាលកៅស៊ូបន្ថែមទៀត ត្រង់កន្លែងដែលនៅសល់ផងដែរ។

    លុះដល់ព្រឹកថ្ងៃទី០៥ ខែមិថុនា អាជ្ញាធរខេត្ត នឹងធ្វើការលាងសម្អាត ជុំវិញ សួនកុមារ និងនៅមុខបរិវេណសាលាខេត្ត ដើម្បីឱ្យភ្ញៀវទេសចរក្នុងស្រុក ក៏ដូចជាមកពីតាមប ណ្តាខេត្តនានាចូលលេងកំសាន្ត មានការទាក់ទាញ និងចាប់រម្មណ៍ នឹងទិដ្ឋភាពសួនកុមារ ដែលកំពុង តែរៀបចំយ៉ាងល្អស្រស់បំព្រង។

    ពាក់ព័ន្ធនឹងបញ្ហានេះ រហូតមកដល់បច្ចុប្បន្ន គេសង្កេតឃើញ ក្រុងប៉ៃលិន កំពុងតែមានការ អភិវឌ្ឍបន្តិចម្តងៗ តាំងពីសួនកុមារ និងរហូតដល់រមណីយដ្ឋាន គ្រប់ច្រកល្ហក ដើម្បីទាក់ទាញភ្ញៀវ ឱ្យចូលមកលេងកំសាន្តកាន់តែច្រើនបន្ថែមទៀត៕ រូបភាព និងអត្ថបទ៖​ ភ្នំខៀវ

    spot_img
    spot_img

    អត្ថបទទាក់ទង

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img