More

    រដ្ឋបាលខេត្តកោះកុងដឹកនាំអង្គភាពពាក់ព័ន្ធ ចូលរួមស្ដាប់បទបង្ហាញស្ដីពីការស្រាវជ្រាវ និងគ្រប់គ្រងអ្នកប៉ះពាល់តាមរយៈវីដេអូពីចម្ងាយ

    spot_img

    កោះកុង៖ នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ លោក ទូ សាវុធ អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង បានដឹកនាំអង្គភាពពាក់ព័ន្ធនិងកងកម្លាំងប្រដាប់អាវុធទាំងបី ចូលរួមស្តាប់បទបង្ហាញតាមរយៈវីដេអូពីចម្ងាយ ស្តីពីការស្រាវជ្រាវ និងគ្រប់គ្រងអ្នកប៉ះពាល់អ្នកជំងឺកូវីដ-១៩(តាមរយ:កម្មវិធី ZOOM) ដើម្បីពង្រឹងការងារស្រាវជ្រាវរកបុគ្គលផ្ទុកមេរោគកូវីដ-១៩ និងការគ្រប់ គ្រងអ្នកប៉ះពាល់ជាមួយអ្នកមានវិជ្ជមាន ឱ្យមានប្រសិទ្ធភាពខ្ពស់ឈានទៅទប់ ស្កាត់ការចម្លងរាលដាលជំងឺកូវីដ-១៩
    ក្នុងការចម្លងពីបុគ្គលមួយទៅបុគ្គលមួយ ។

    ចំណុចសំខាន់ក្នុងបទបង្ហាញទៅនឹងការគ្រប់គ្រងឱ្យមានប្រសិទ្ធភាព ទៅនឹងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ- ១៩ មាន៨ ចំណុចរួម មាន÷
    ១-អ្វីទៅជាការស្រាវជ្រាវនិងជ្រកអ្នកពាក់ប៉ះពាល់
    ២-សារៈសំខាន់នៃការស្រាវជ្រាវនិងស្វែងរកអ្នកប៉ះពាល់
    ៣-វិធីសាស្រ្តស្រាវជ្រាវនិងស្វែងរកប៉ះពាល់
    ៤-បុគ្គលសង្ស័យជាអ្នកប៉ះពាល់
    ៥-ការរៀបចំក្រុមការងារ
    ៦-រចនាសម្មីក្រុមសម្ភាសន៍
    ៧-សំណូមពរ
    ៨-សំណួរ

    ការចូលរួមស្ដាប់បទបង្ហាញតាមរយៈវីដេអូ
    ពីចម្ងាយស្តីពីការស្រាវជ្រាវ និងគ្រប់គ្រងអ្នកប៉ះពាល់អ្នកជំងឺកូវីដ-១៩ ដើម្បីពង្រីកការងារស្រាវជ្រាវរកបុគ្គលផ្ទុកមេរោគកូវីដ-១៩ និងការគ្រប់គ្រងអ្នកប៉ះពាល់ឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការឈានទៅទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវី-១៩ ក្នុងសហគមន៍ឲ្យមានកម្រិតអតិបរមា ៕ ដោយសុគន្ធី

     

    spot_img

    អត្ថបទទាក់ទង

    spot_img