More

    គ្រួសារចាស់ជរាដែលធ្វើចត្តាឡីសក័ ទទួលបានអំណោយពីថ្នាក់ដឹកនាំ រដ្ឋបាលស្រុកគូលែន

    spot_img

    ព្រះវិហារ៖ ភូមិចំនួន៤ ចំណុះអោយឃុំថ្មី ក្នុងស្រុកគូលែន ដែលក្នុងនោះមានភូមិថ្នល់បែក ភូមិតាកឹង ភូមិត្រាវគៀត នឹង ភូមិ ពង្រដែលភូមិទាំង៤ខាងលើ ដោយកាលពីអំឡុងពេលថ្មីៗកន្លងទៅនេះ ខាងក្រុមគ្រូពេទ្យជំនាញ នៃមណ្ឌលសុខ ភាពតាកឹង បានចុះយកសំណាកលើបងប្អូនប្រជាពលរដ្ឋ ដើម្បីពិនិត្យជាមួយ និងឧបករណ៏រហ័សរកមេរោគកូវីដ ១៩ហើយជាលទ្ធផល ក្នុងកិច្ចចុះប្រតិបត្តិការរបស់មន្ត្រីជំនាញ នៃក្រុមគ្រូពេទ្យមណ្ឌលសុខភាពខាងលើនេះ ក៏បាន ពិនិត្យ នឹងរកឃើញប្រជាពលរដ្ឋស្នាក់នៅក្នុងភូមិឃុំខាងលើ មានវិជ្ជមានជំងឺកូវិដ១៩ រហូតដល់ទៅជាង១០ នាក់ ឯណោះ ដែលការពិនិត្យនឹងរកឃើញមេរោគកូវីដ១៩ ទៅលើបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងចំនួន៤ភូមិខាងលើ នេះ អាជ្ញាធរស្រុកក៏ដូចជាអាជ្ញាធរភូមិឃុំរួម និងក្រុមគ្រូពេទ្យជំនាញផងដែរក៏បានសហការជាមួយនឹងបងប្អូនប្រ ជាពលរដ្ឋក្នុងតំបន់ខាងលើ ដែលបានជាប់ពាក់ព័ន្ធ ឬក៏ប៉ះពាល់ផ្ទាល់ ឬក៏ប្រយោលជាមួយ នឹងអ្នកវិជ្ជមានកូវីដ ១៩ខាងលើនោះ ដើម្បីតម្រូវអោយពួកគាត់ធ្វើចត្តាឡីស័ក នៅតាមបណ្តាខ្នងផ្ទះរបស់ពួកគាត់រៀងៗខ្លួនរយះពេល ១៤ថ្ងៃតបតាមកាណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្កាទប់ស្កាត់ នៃការរីករាលដាល នៃមេរោគកូវីដ១៩ នេះ។

    ដោយមានការយកចិត្តទុកដាក់ណែនាំចង្អុលបង្ហាញពីសំណាកលោក ប៉ាង យៀត អភិបាល នៃគណះអភិបាល ស្រុកគូលែននៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ លោក ជុំ ឆវីប្រធានក្រុមប្រឹក្សាស្រុក នឹងលោក ជា ចន្ទ័ អភិបាល នៃគណអភិបាលរងស្រុកគូលែន រួមនឹងលោកមេឃុំថ្មីប្រធានក្រុមប្រឹក្សាឃុំលោកមេភូមិទាំង៤ បាន នាំអំណោយដឹកចែកជូនដល់ផ្ទះក្រុមគ្រួសារប្រជាពលរដ្ឋចាស់ជរារួម នឹងក្រុមគ្រួសារប្រជាពលរដ្ខអ្នកដែលមាន ជីវភាពខ្វះខាត់ចំនួន២៣គ្រួសារ ដែលបាន នឹងកំពុងជាប់ធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះ និមួយៗស្ថិតក្នុងភូមិឃុំខាង លើ។

    បើតាមការបញ្ជាក់ពីលោក គុណ ហ៊ុយមេឃុំ ឃុំថ្មីបានឲ្យដឹងថា សម្រាប់ប្រជាពលរដ្ឋដែលជាប់ធ្វើចត្តាឡីស័ក ទាំងចំនួន៤ភូមិខាងលើរួមមាន។ ១.ភូមិតាកឹងមានចំនួន១០នាក់ ២.ភូមិថ្នល់បែកមានចំនួន៩០នាក់ ៣.ភូមិត្រាវ គៀតមានចំនួន៧នាក់ ៤.ភូមិពង្រមានចំនួន៣នាក់សរុបទាំង៤ភូមិប្រជាពលដែលជាប់ពាក់ព័ន្ធ ដោយផ្ទាល់និង ដោយប្រយោលអ្នកដែលវិជ្ជមានកូវិដ១៩ហើយតម្រូវអោយពួកគាត់ធ្វើចត្តាឡីស័ក ក្នុងផ្ទះមានចំនួន១១០នាក់ ។

    លោកមេឃុំបន្តរទៀតថា ចំពោះអំណោយដែលបានផ្តល់អោយនាពេលនេះ គឺបានផ្តល់ជូនបានត្រឹមតែ២៣ខ្នង ផ្ទះសិនទេ ដែលពួកគាត់អ្នកបានទទួលពេលនេះ គឺគ្រួសារចាស់ជរាទីទាល់ក្រគ្មានទីពឹង តែទោះជាយ៉ាងណាលោក មេឃុំថា និងបន្តរគៀគរសុំសប្បុរសជនបន្តរទៀតតាមដែលលទ្ធភាពធ្វើទៅបាន។ ជាមួយគ្នានោះដែរលោក ជា ចន្ទ័ អភិបាលនៃគណអភិបាលរងស្រុក តំណាងលោក ប៉ាង យៀត អភិបាល នៃគណអភិបាលស្រុកគូលែន ក៏បានពាំនាំប្រសាសន៏ផ្តាំផ្ញើរសួរសុខទុកពីសំណាក់លោកអភិបាលស្រុក ដល់បងប្អូនប្រជាពលរដ្ឋដោយធ្វើយ៉ាង ណាចូលរួមសហការ នឹងអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានការណែនាំរបស់ក្រសួងសុខាភិបាល ៣កុំ និង៣ការ ពារជូនដល់បងប្អូនប្រជាពលរដ្ឋដែល និងកំពុងជាប់ធ្វើចត្តាឡីស័ក និងត្រូវចេះថែរក្សាអនាម័យអោយបានស្អាត ជាប់ជានិច្ច។
    គួរបញ្ជាក់ផងដែរថាអំណោយរបស់ថ្នាក់ដឹកនាំរដ្ឋបាលស្រុកគូលែនបានចែកជូនដល់ក្រុមគ្រួសារប្រជាពលរដ្ឋទាំង២៣គ្រួសារដែលជាប់ធ្វើចត្ថាឡីស័ក ខាងលើដែលក្នុង១គ្រួសារៗ ទទួលបានរួមមានអង្ក១បេ ទឹកសុទ្ធ មី ទឹកត្រី ទឹកស៊ីអុីវ រួមនិងម៉ាស់១ចំនួនផងដែរ ៕ រូបភាព និងអទ្ថបទ៖ សួនក្រែង

    spot_img

    អត្ថបទទាក់ទង

    spot_img