More

    បុរសម្នាក់ដេកស្លាប់តែម្នាក់ឯង ប៉ូលិសជំនាញសន្និដ្ឋានថាខ្យល់គរ

    spot_img

    បន្ទាយមានជ័យ៖ បុរសវ័យ59ឆ្នាំគ្មានសាច់ញាតិម្នាក់ដេកស្លាប់ នៅក្នុងផ្ទះរបស់ខ្លួន គ្រូពេទ្យជំនាញសន្និដ្ឋានថា ស្លាប់ដោយខ្យល់គរ។ សពនេះ ត្រូវបានអាជ្ញាធរភូមិរាយការណ៍ មកសមត្ថកិច្ច នៅវេលាម៉ោង10និង14ព្រឹកថ្ងៃទី22 ខែកក្កដាឆ្នាំ2021 ដើម្បីធ្វើកោសល្យវិច្ច័យ។

    លោក ឆាយ សុផៃ មេភូមិចក់ពួកប្រាប់ថា សពនេះមានឈ្មោះ ចាន់ សែន ហៅ ភព ភេទប្រុស អាយុ59ឆ្នាំពុំមានសាច់ញាតិនោះទេ បច្ចុប្បន្នស្នាក់នៅតំបន់1 ភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

    ក្រោយពីទទួលបានព័ត៌មាននេះ ពីអាជ្ញាធរភូមិ សមត្ថកិច្ចចុះទៅដល់កន្លែងទីតាំងកើតហេតុ ក៏បានបង្កើតគណកម្មការត្រួតពិនិត្យ រួមមានៈកម្លាំងជំនាញមកពី អធិការដ្ឋាន នគរបាលស្រុកស្វាយចេក កម្លាំងប៉ុស្តិ៍ស្លក្រាម កម្លាំងប៉ុស្តិ៍ព្រំដែនថ្នល់បែក911 លោកមេភូមិចក់ពួក និងគ្រូពេទ្យប្រចាំមណ្ឌលសុខភាពចក់ពួក បានធ្វើការត្រួតពិនិត្យ លើខ្លួនប្រាណសាកសព ពុំឃើញមានស្លាកស្នាមអ្វីពាក់ពន្ធ័ និងករណីឃាតកម្មឡើយ។

    តាមការឆ្លើយបំភ្លឺរបស់ពលរដ្ឋ រស់នៅក្បែរខាងបានរៀបរាប់ថា សពនេះធ្លាប់មានជំងឺលើសឈាម។ ក្រោយពីសមត្ថកិច្ចជំនាញ និងក្រុមគ្រូពេទ្យពិនិត្យ បានពិនិត្យសំណាករកមេរោគកូវីដ-19 តែអវិជ្ជមាន និងធ្វើកោសល្យវិច្ឆ័យរួចសន្និដ្ឋាន ជនរងគ្រោះស្លាប់ដោយសារខ្យល់គរ។ បន្ទាប់មកសពត្រូវបានប្រគល់ជូន អាជ្ញាធរភូមិធ្វើបុណ្យតាមប្រពៃណីយ៍៕ រូបភាព និងអត្ថបទ៖ ក្តាមស្រែ

    spot_img

    អត្ថបទទាក់ទង

    spot_img