More

    គំនរ សំរាមរាយប៉ាយ និងធុំក្លិនស្អុយពេញផ្លូវផ្ដល់ឱ្យ ប៉ះពាល់សុខភាពប្រជាពលរដ្ឋ ខណៈដែលអាជ្ញាធរក្រុងប៉ៃលិន មិនមានវិធានការ

    spot_img

    (ប៉ៃលិន) ៖ ពលរដ្ឋនិយាយតៗគ្នាអំពីបញ្ហាគំនរសំរាមដ៏ច្រើន ដែលកំពុងរាយប៉ាយនៅលើចិញ្ចើមផ្លូវក្បែរគល់ស្ពានថ្មមួយកន្លែង ស្ថិតក្នុងភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បង្កផលប៉ះពាល់ ដល់សុខភាពផ្លូវដង្ហូម និងបរិស្ថានយ៉ាងធ្ងន់ធ្ងរ ហើយក៏ធ្វើឱ្យប្រជាពលរដ្ឋដែលឆ្លងកាត់ចេញចូលទៅមក ធ្វើការរិះគន់ទៅលើអាជ្ញាធរក្រុងប៉ៃលិន ថាគ្មានចំណាត់ការ បណ្តែតបណ្តោយឱ្យបោះចោលពាសវាលពាសកាល ។

    ទោះបីជាមានខាងក្រុមអនាម័យប្រមូលសម្រាមខេត្តប៉ៃលិន ធ្លាប់យករថយន្តទៅដឹកជាច្រើនលើកច្រើនសារ ថែមទាំងរាយការណ៍ ជូនខាងមន្ទីរជំនាញបរិស្ថានខេត្ត និងអភិបាលក្រុងប៉ៃលិន ដើម្បីធ្វើយ៉ាងណាឱ្យស្រឡះល្អ កុំឱ្យបន្តបោះចោល បែបនេះទៀត ។ តែរហូតមកដល់ថ្ងៃទី១៩ ខែកក្កា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋ ដែលខ្វះការយល់ដឹង នៅបន្តបោះចោលសំរាមយ៉ាងអនាធិបតេយ្យពាសវាលពាសកាល ដោយគេមិនទាន់ឃើញខាងអាជ្ញាធរក្រុង មានចំណាត់ការបញ្ហាសំរាមនេះនៅឡើយទេ ។

    ប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ៃលិន បានធ្វើការរិះគន់ដល់អាជ្ញាធរក្រុងថា ៖ សម្រាមជាច្រើនដែលប្រជាពលរដ្ឋយកទៅបោះចោលរាយប៉ាយទាំងនោះ មានដូចជា ៖ សំបកបន្លែផ្ទះបាយ ឆ្អឹងត្រី ស្រកាត្រី សំបកពងមាន់ ពងទា ដែលគេច្រកចូលក្នុងការ៉ុង លួចយកទៅបោះចោលក្បែរចិញ្ចើមផ្លូវ ពីមួយថ្ងៃទៅមួយថ្ងៃ បណ្តាលឱ្យក្លាយជាគំនរធំឡើងៗ ហៀរមកដល់ផ្លូវ ធ្វើឱ្យស្អុយ រលួយជះក្លិនស្អុយ បង្កផលប៉ះពាល់ដល់សុខភាពផ្លូវដង្ហើម ។

    តែគេមិនឃើញមានអាជ្ញាធរក្រុងប៉ៃលិន និងមន្រ្តីជំនាញបរិស្ថាន ចុះទៅចាត់ការបញ្ហាសំរាមខាងលើនេះទេ ។

    ពាក់ព័ន្ធនឹងបញ្ហានេះ លោក ស៊ុន យី អភិបាលក្រុងប៉ៃលិន បានឱ្យដឹងថា ៖ ខាងលោកធ្លាប់ បានឱ្យក្រុមការងារចុះទៅសម្អាតនៅកន្លែងចាក់សំរាមអនាធិបតេយ្យខាងលើដែរ តែក្រោយមកប្រជាពលរដ្ឋលួចយកទៅបោះចោលបន្តទៀត ។ តែក្រោយពីទទួលដំនឹងនេះរួច ខាងលោកនឹងឱ្យ មន្រ្តីក្រោមឱវាទចុះទៅពិនិត្យម្តងទៀត និងរៀបចំឱ្យបានស្អាតបាត ។ លោកបញ្ជាក់ថា ខាងក្រុងធ្លាប់ដាក់ប៉ាយហាមឃាត់មិនឱ្យយកសំរាមទៅបោះចោលបែបនេះដែរ តែជនខិលខូចបាននាំគ្នាដក បោះចោល ៕អត្ថបទដោយ ភ្នំខៀវ

     

    spot_img

    អត្ថបទទាក់ទង

    spot_img