More

    ស្នងការនគរបាលខេត្តព្រះវិហារចាត់តំណាងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគប្រគល់ជូនដល់កម្លាំងទាំង៣ឈរជើងគោលដៅបិទខ្ទប់ទាំង៦គោលដៅ ក្នុងភូមិសាស្ត្រក្នុងក្រុងនិងខេត្តព្រះវិហារ

    spot_img

    ខេត្តព្រះវិហារ.លោកវរសេនីឯក រស់ សុធីប្រធានការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារតំណាងដ៏ខ្ពស់ខ្ពង់របស់លោកឧត្តមសេនីយ៏ទោសួស សុខដារ៉ាស្នងការនគរបាលខេត្តរួមនឹងសហការីរបស់លោកផងនោះ នៅរសៀលថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២១នេះបានអញ្ជើញនាំយកអំណោយដែលជាគ្រឿងឧបភោគបរិភោគនឹងថវិកា១ចំនួនផង ដែលជាអំណោយរបស់លោកឧត្តមសេនីយ៏ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារយកទៅប្រគល់ជូនដល់កងកំលាំងប្រដាប់អាវុធទាំង៣រួមនិងកំលាំងសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានដែលឈរជើងនៅចំនុចទីតាំងបិទខ្ទប់ជាបណ្តោះអាសន្នចំនួន៦គោលដៅដែលស្ថិតក្នុងភូមិសាស្ត្រក្នុងក្រុងនិងខេត្តព្រះវិហារ។

    នៅក្នុងឪកាសនោះលោកវរសេនីឯក រស់ សុធី ក៏បានពាំនាំប្រសាសន៏ផ្តាំផ្ញើរក៏ជាការដាសតឿនក្រើនរំលឹកពីសំណាកលោកឧត្តមសេនីយទោ ស្នងការនគរបាលខេត្តជូនដល់កងកំលាំងទាំង៣ក៏ដូចជាកំលាំងសមត្ថកិច្ចមូលដ្ឋានដែលកំពុងប្រចាំការនៅចំនុចគៅដៅនិមួយៗទាំង៦គោលដៅធ្វើយ៉ាងណាចូលរួមសហការនឹងអនុវត្តសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តក៏ដូចជាសារាចរណែនាំស្តីពីកាបិទខ្ទប់ក្នុងតំបន់ភូមិសាស្ត្រក្នុងក្រុងនឹងខេត្តព្រះវិហារនេះអោយមានប្រសិទ្ធភាពខ្ពស់ដើម្បីចូលរួមបង្កាទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវិដ១៩នេះ៕

    ជាមួយគ្នានោះដែរលោកវរសេនីឯករស់ សុធី ដែលជាតំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីទោស្នងការនគរបាលខេត្តព្រះវិហារក៏បានធ្វើកាណែនាំដល់កងកំលាំងដែលឈជើងនៅតាមចំនុចគោលដៅនិមួយៗទាំង៦គោលដៅខាងលើធ្វើយ៉ាងណាត្រូវចូលរួមអនុវត្តវិធានការ៣កុំ៣ការពារដែលក្រសួងសុខាភិបាលបានដាក់មកអោយអនុវត្តនេះអោយបានខ្ជាប់ខ្ជួនទាំងអស់គ្នាព្រោះវិធានការ៣កុំនិង៣ការពារនេះលោកថាវាប្រៀបបានទៅនឹងខែលឬក៏ជាអាវក្រោះដ៏ក្រាសនឹងមានប្រសិទ្ធភាពក្នុងកា ការពារមិនអោយមេរោគកូវិដ១៩នេះឆ្លងរីករាលដាលបានយ៉ាងមានប្រសិទ្ធភាព។

    បន្ថែមពីនោះលោកវរសេនីឯកក៏បានលើកឡើងប្រសាសន៏ផ្តាំផ្ញើរនៃពាក្យប្រុងប្រយត្ន័របស់លោកស្នងការដែលតែងតែលើកឡើងមកជារើយៗកន្លងមកថាយើងមិនអាចមើលឃើញមេរោគកូវិដ១៩នេះបាននោះទេតែមេរោគកូវិដ១៩វាអាចមើលឃើញយើងយ៉ាងច្បាស់ យើងអាចភ្លេចខ្លួនជាមួយមេរោគជំងឺកូវិដ១៩បានតែមេរោកូវិដ១៩វាមិនអាចបំភ្លេចយើងសូម្បីតែ១វិនាទីណានោះឡើយព្រោះវាជាសត្រូវដែលគ្មានស្រមោលមួយដែលប្រៀបបានទៅនឹងមច្ចុរាជវង្វេងផ្នូរមិនមានកាលើកលែងក្នុងកាសំលាប់យើងនោះឡើយបើសិនតែយើងភ្លេចខ្លួនតែមួយប៉ព្រិចភ្នែកខ្វះនៅកាប្រុងប្រយត្ន័នោះការរងគ្រោះថ្នាក់ដែលបង្កឡើងដោយមច្ចុរាជមហាប្រល័យដែលបង្កឡើងដោយមច្ចុរាជមួយនេះអាចមកឆក់យកជីវិតយើងដោយមិនដឹងខ្លួនតែមួយរយះខ្លីហើយក៏មិនមានឈាម១តំណក់ណាធ្លាក់ដល់ដីនោះឡើយ។

    គួរបញ្ជាក់ផងដែរថាអំណោយដែលជារបស់លោកស្នងការផ្តល់ជូនដល់កងកម្លាំងទាំង៣ប្រចាំកាគោលដៅទាំង៦ចំនុចខាងលើតាមរយះលោកវរសេនីយឯកនាឪកាសនោះរួមមាន។

    ទឹកបរិសុទ្ធចំនួន៦០កេះទឹកផ្លែឈើ៥កេះទឹកអាល់កុល២០លីត្រម៉ាស់ចំនួន១០ប្រអប់នឹងថវិការចំនួន១លានរៀល។ដោយ សួន ក្រែង

     

    spot_img

    អត្ថបទទាក់ទង

    spot_img