More

    ការចូលរួមរបស់កងកំលាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ គឺផ្នែកមួយដ៍សំខាន់ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល

    spot_img

    (ប៉ៃលិន)៖អ្នកតំណាងរាស្រ្តប៉ៃលិន ឯកឧត្តមសៅ សារ៉ាត់ បានលើកឡើងថា ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ អោយមានប្រសិទ្ធិខ្ពស់ ត្រូវតែមានការចូលរួមពីកងកំលាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដើម្បីធ្វើយ៉ាងណាត្រូវប្រចាំការ ២៤ម៉/២៤ម៉ និងខិតខំតាមដានរាល់សភាពការណ៍ នៃការឆ្លងដែនរបស់ពលករខ្មែរ តាមគោលដៅដែលខ្លួនទទួលខុសត្រូវ សំដៅពន្លឿននៃការអនុវត្តផែនការរបស់ក្រសួងសុខាភិបាលនិងរាជរដ្ឋាភិបាល អោយទាន់ពេលវេលា និងមានប្រសិទ្ធិភាព។

    ឯកឧត្តមអ្នកតំណាងរាស្រ្តមណ្ឌលខេត្តប៉ៃលិនបានលើកឡើងដូច្នេះ ក្នុងឱកាសអញ្ចើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ដែលជាអំណោយរបស់រដ្ឋបាលខេត្តប៉ៃលិន ទៅឧបត្ថម្ភដល់កងកម្លាំងចម្រុះ ដែលកំពុងបំពេញបេសកកម្ម ការពារតាមគោលដៅ ខែ្សរបន្ទាត់ព្រំដែនកម្ពុជា-ថៃ និង កម្លាំងការពារនៅតាមព្រំប្រទល់ប៉ៃលិន-បាត់ដំបង ព្រមទាំងគោលដៅមណ្ឌលចត្តាឡីស័កនៅទូទាំងខេត្តប៉ៃលិន នាព្រឹកថ្ងៃទី១៧ ខែកក្តដា ឆ្នាំ២០២១។

    ឯកឧត្តមអ្នកតំណាងរាស្រ្តមណ្ឌលខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖រដ្ឋបាលខេត្តប៉ៃលិនក្រោមការដឹកនាំរបស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តកំពុងយកចិត្តទុកដាក់ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ដែលបានរៀបចំប៉ុស្តិ៍ពិនិត្យសុខភាព នៅតាមបណ្តាព្រំប្រទល់ប៉ៃលិន-បាត់ដំបង និងជាពិសេសដាក់ កម្លាំងចម្រុះ និងមន្ត្រីប្រចាំការនៅតាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ត្រូវធ្វើយ៉ាងណាខិតខំតាមដានរាល់សភាពការណ៍ នៃការឆ្លងដែនរបស់ពលករខ្មែរ និងត្រូវប្រចាំការ ២៤ម៉/២៤ម៉ តាមគោលដៅដែលខ្លួនទទួលខុសត្រូវ ក្រែងសមត្ថកិច្ចថៃបញ្ជូនពលករខ្មែរត្រឡប់មកវិញ ហើយប្រសិនបើមានមែន មន្ត្រីជំនាញសុខាភិបាលត្រូវពិនិត្យសុខភាព និងធ្វើចត្តាឡីស័ក ១៤ថ្ងៃសិន ដើម្បីទុបស្កាត់ការចម្លងរីករាលដាលជម្ងឺកូវីដ-១៩ ពីខាងក្រៅ ។

    ជាមួយគ្នានេះឯកឧត្តមក៍បានជំរុញដល់អាជ្ញាធរមូលដ្ឋាន ត្រូវធ្វើការណែនាំដល់ប្រជាពលរដ្ឋ បន្ថែមទៀតក្នុងការចូលរួមការពារ អនាម័យ ជាប្រចាំ បង្ការទប់ស្កាត់ ការពារការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ហើយត្រូវរួមគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការការពាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ ៣ការពារ ៣កុំ ។

    សូមបញ្ជាក់ថា៖ អំណោយជាគ្រឿងឧបភោគបរិភោគ ដែលជាអំណោយរបស់រដ្ឋបាលខេត្តប៉ៃលិន ឧបត្ថម្ភដល់កងកម្លាំងចម្រុះ ដែលកំពុងបំពេញបេសកកម្ម ការពារតាមគោលដៅ ខែ្សរបន្ទាត់ព្រំដែនកម្ពុជា-ថៃ និង កម្លាំងការពារនៅតាមព្រំប្រទល់ប៉ៃលិន-បាត់ដំបង ព្រមទាំងគោលដៅមណ្ឌលចត្តាឡីស័កនៅទូទាំងខេត្តប៉ៃលិន សរុបចំនួន៣៥ គោលដៅ ដែលក្នុងមួយគោលដៅទទួលបានរួមមាន៖អង្គចំនួន៥០ គីឡូក្រាម មី៥កេស ត្រីខចំនួន២ដុំ ទឹកក្រូច២យួរ មាស់ចំនួន១០ ប្រអប់ ទឹកសាអីុវចំនួន២ យួរ នឹងទឹកសុទ្ធអារុណាចំនួន៥កេស៕អត្ថបទដោយ : ភ្នំខៀវ

     

    spot_img

    អត្ថបទទាក់ទង

    spot_img