More

    ឯកឧត្ដម គួច ចំរើន អភិបាល​បានអញ្ជើញចុះពិនិត្យដំណើរការបង្រៀននិងការងារគ្រប់គ្រងការប្រឡងតាមប្រព័ន្ធ Online

    spot_img

    ព្រឹកថ្ងៃអង្គារ ១២រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យដំណើរការបង្រៀន និងការងារគ្រប់គ្រងការប្រឡងតាមប្រព័ន្ធ Online នៅវិទ្យាល័យ ហ៊ុនសែន វាលរេញ ស្ថិតនៅឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

    លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់ រំយុវជន និងកីឡាខេត្តព្រះសីហនុ បានឱ្យដឹងថា ខេត្តព្រះសីហនុ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡាជ្រើសរើសសាលាចំនួន០៣ មានដូចជា វិទ្យាល័យ ហ៊ុន សែន វាលរេញ វិទ្យាល័យហ៊ុន សែន ព្រៃនប់ និងវិទ្យាល័យ ហ៊ុនសែន ស្ទឹងហាវ លើគម្រោងកែលម្អគុណភាពអប់រំ។ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក៏បានធ្វើការបណ្តុះបណ្តាល លោកគ្រូ អ្នកគ្រូតាមសាលាទាំង១០០ក្នុងខេត្ត ដើម្បីបង្រៀន និងការរៀនតាមប្រព័ន្ធ Online។ យើងក៏បានអនុវត្តសាកល្បងធ្វើតេស្ត ដើម្បីកែលម្អគុណភាពសិក្សារបស់សិស្ស និងការបង្រៀនរបស់គ្រូស្របតាមផែនការវិស័យអប់រំនៅកម្ពុជា។

    ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានកោតសរសើរដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ពិសេសលោកគ្រូ អ្នកគ្រូ វិទ្យាល័យ ហ៊ុន សែន វាលរេញ អាជ្ញាធរមូលដ្ឋាន និងអាណាព្យាបាលសិស្សដែលបានខិតខំបង្រៀន និងជម្រុញកូនចៅឱ្យចូលរៀនតាមប្រព័ន្ធ Online។ យើងត្រូវជម្រុញលើកទឹកចិត្តលើការរៀន និងបង្រៀនតាមប្រព័ន្ធ Online បន្តទៀត ក្នុងបរិបទនៃប្រទេសកម្ពុជា ក៏ដូចជាពិភពលោកកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

    បន្ថែមពីនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់អាណាព្យាបាលសិស្សត្រូវសហការជាមួយសាលា ពិសេសលោកគ្រូ អ្នកគ្រូ ជម្រុញកូនចៅចូលរៀនតាមប្រព័ន្ធ Online ឱ្យកាន់តែផុលផុសបន្ថែមទៀត ដើម្បីបញ្ជៀសនូវហានិភ័យនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ ការរៀនតាមប្រព័ន្ធ Online មិនត្រឹមតែជួយឱ្យទទួលបានចំណេះដឹងទូទៅប៉ុណ្ណោះទេ គឺថែមទាំងជួយឱ្យសិស្សានុសិស្សចេះទាំងបច្ចេកវិជ្ជាព័ត៌មានវិទ្យាថែមទៀតផងដែរ។

    ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាជូនលោកគ្រូ អ្នកគ្រូចំនួន ៨៩នាក់ ក្នុងម្នាក់ៗ ១០ម៉ឺនរៀល ជូនសាលាវិទ្យាល័យ ហ៊ុនសែន វាលរេញ ១០លានរៀល លោកគ្រូ ICT ០៣នាក់ ក្នុងម្នាក់ៗ ១លានរៀល សាលាឃុំចំនួន០២ ដោយក្នុងមួយសាលាឃុំ ១លានរៀល៕ដោយ​ វ៉ាន់នី

    spot_img

    អត្ថបទទាក់ទង

    spot_img