More

    ថ្នាក់ដឹកនាំនៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ប្រគល់ជូនសម្ភារះការពារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ទៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ

    spot_img


    ខេត្តព្រះវិហារ.នៅព្រឹកថ្ងៃទី៥ខែកក្កដាឆ្នាំ២០២១នេះឯកឧត្តមទី សុវីនថាល់ព្រះរាជអាជ្ញាអយ្យការសាលាដំបូងខេត្តព្រះវិហារឯកឧត្តមបានចាត់តាំងតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមក្នុងនោះមានលោក សេង ម៉េងស៊្រុន លោកវុធ សាវី និងលោក ថុល គឹមហុឹង ដែលជាព្រះរាជអាជ្ញារងនឹងជាអ្នកនាំពាក្យអយ្យការសាលាដំបូងខេត្តព្រះវិហារអញ្ជើញនាំយកអំណោយដែលជាសម្ភារះការពារប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ១៩។
    ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះវិហារទុកសម្រាបប្រើប្រាស់ក្នុងអង្គភាពដើម្បីការពារនឹងទប់ស្កាត់នៃការីករាលដាលនៃជំងឺកូវិដ១៩ដ៏មហាប្រល័យនេះ៕

    សូមបញ្ជាក់ផងដែរថាក្នុងប្រសាសន៏ផ្តាំផ្ញើរនឹងកោតសរសើរជាមួយពាក្យពេចន៏ក្រើនរំលឹកដាស់តឿនរបស់ឯកឧត្តមព្រះរាជអាជ្ញាតាមរយះលោកព្រះរាជអាជ្ញារងនឹងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារនាឪកាសនោះឯកឧត្តមក៏បានលើកឡើងនូវពាក្យស្លោក១ថា ស្រលាញ់គ្នា ក្នុងគ្រាក្រស្គាល់មិត្តល្អ ក្នុងគ្រាលំបាក ប្រសាសន៏ដ៏ឧត្តុងឧត្តមបូកផ្សំជាមួយនឹងទឹកចិត្តប្រពៃថ្លៃថ្លារបស់ឯកឧត្តមនេះសបញ្ជាក់អោយឃើញកាន់តែច្បាស់ថែមទៀតថាក្នុងនាមឯកឧត្តមដែលជាថ្នាក់ដឹកនាំស្ថាប័នកំពូល១រូបដោយឯកឧត្តមបានចាត់ទុកស្ថាប័ននគរបាលជាតិជាសេនាធិកាដ៏មានសារះសំខាន់បំផុតដោយមិនអាចខ្វះបាននោះឡើយ បន្ថែមពីនោះឯកឧត្តមព្រះរាជអាជ្ញាក៏បានថ្លែងអំណរអរគុណដល់លោកស្នងការលោកស្នងការងនាយនឹងមន្ត្រីពលនគរបាលចំណុះអោយស្នងការដ្ឋាននគរបាលខេត្តព្រះវិហារក្រោមការដឹកនាំបញ្ជារបស់លោកឧត្តមសេនីទោសួស សុខដារ៉ាស្នងការនគរបាលខេត្តព្រះវិហារផ្ទាល់មួយរយះកាលកន្លងមកតែងតែជួយសហការក្នុងកាចុះបង្ក្រាបបទល្មើសផ្សេងៗបានយ៉ាងល្អនឹងទាន់ហេតុការទទួលបាននូវភាពជោគជ័យជាបន្តរបន្ទាប់ ជាចុងក្រោយឯកឧត្តមព្រះរាជអាជ្ញាក៏បានផ្តាំផ្ញើរដល់នាយនិងពលនគរបាលទាំងអស់ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រះវិហារតាមរយះតំណាងរបស់ឯកឧត្តមផ្ទាល់ថាធ្វើយ៉ាងណាចូលរួមបង្កាទប់ស្កាត់ការីករាលដាលនៃជំងឺកូវិដ១៩ដែលជាជំងឺដ៏មហាគ្រោះថ្នាក់១នេះទទឹ្ទមនឹងមិនអោយមានការីរាលដាលជំងឺកូវីដ១៩នេះបានឯកឧត្តមថាត្រូវអនុវត្តអោយបាននូវវិធានការ ៣ការពារនឹង៣កុំ ជាពិសេសរក្សាគម្លាតសុវត្ថិភាព ពាក់ម៉ាស់លាងដៃនឹងអាលកុល សាប៊ូអោយបានញឹកញាប់
    នឹងជាប្រចាំយ៉ាងតិចអោយបាន៣ទៅ៤ដងក្នុង១ថ្ងៃ។

    ឆ្លៀតក្នុងឪកាសនោះលោកឧត្តមសេនីទោសួស សុខដារ៉ាស្នងការនគរបាលខេត្តព្រះវិហារក៏បានថ្លែងអំណរគុណដល់ឯកឧត្តមព្រះរាជអាជ្ញាព្រះរាជអាជ្ញារងនឹងជាអ្នកនាំពាក្យសាលាដំបូងខេត្តព្រះវិហារទាំងអស់ដែលតែងបារម្ភនឹងយកចិត្តទុកដាក់មកលើសុខមាលភាពមន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរខេត្តព្រះវិហារក្នុងដំណាក់កាលមួយដែលកំលាំងរបស់លោកត្រូវកាចាំបាច់បំផុតដោយមិនអាចខ្វះបាននូវអាលកុលក៏ដូចជាម៉ាសនេះជាដើមជាមួយគ្នានោះដែរលោកស្នងការក៏បានលើកឡើងផងដែរថាក្នុងនាមលោកដែលជាថ្នាក់ដឹកនាំកំលាំងមន្ត្រីអនុវត្តច្បាប់លោកនឹងបន្តរសហការជាមួយនឹងស្ថាប័នតុលាការអោយបានស្អិតរមួតក្នុងការអនុវត្តច្បាប់ដើម្បីលុបបំបាត់អោយខានតែបាននូវរាល់បទល្មើសទាំងឡាយណាដែលច្បាប់ហាមឃាត់នឹងដើម្បីភូមិឃុំមានសុវត្ថិភាពតបតាមចរាចររបស់ប្រមុខនៃរាជរដ្ឋាភិបាលដាក់អោយអនុវត្តមកនោះ។

    គួរបញ្ជាក់ផងដែរថាអំណោយជាសម្ភារះ
    របស់ឯកឧត្តមព្រះរាជអាជ្ញាសាលាដំបូងខេត្តព្រះវិហារប្រគល់ជូនដល់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារនាឪកាសនោះរួមមានម៉ាស់ចំនួន២៥០០ម៉ាស ទឹកអាលកុលចំនួន៣០លីត្រផងដែរ។ដោយ សួនក្រែង

    spot_img

    អត្ថបទទាក់ទង

    spot_img