More

    លោកយាយលោកតា​ ចាស់ជរាខ្វះខាត គ្មានទីពឹងទទួលអំណោយមូលនិធិចាស់ជរាគ្មានទីពឹងរបស់ឯកឧត្ដមអ៉ីឈាននិងលោកជំទាវបានស្រីមុំ

    spot_img

    ( ប៉ៃលិន ) ៖ នៅ ព្រឹក ថ្ងៃទី ០៥ ខែកក្តដា ឆ្នាំ ២០២១ ឯកឧត្តម សៅសារ៉ាត់ អ្នក តំណា ង រាស្ត្រ មណ្ឌល ប៉ៃលិនក្នុងនាមលោកជំទាវបានស្រីមុំ អភិបាលខេត្តប៉ៃលិននិងជាប្រធានមូលនិធិចាស់ជរាគ្មានទីពឹងនិង ឯកឧត្តមហុកសុផលអភិបាលរងខេត្ត ព្រមទាំង ក្រុមការងារ អាជ្ញាធរ មូលដ្ឋាន យុវជន ស . ស . យ . ក ខេត្ត បាន ចុះសួរសុខទុក្ខ និង នាំយក ស្បៀងអាហារ ជា អំណោយ ដ៏ ថ្លៃថ្លា របស់ សម្តេច កិត្តិ ព្រឹទ្ធ បណ្ឌិត ប៊ុន រា នី ហ៊ុន សែន ប្រធាន កាកបាទក្រហមកម្ពុជា និង ថវិកា ឧបត្ថម្ភ ប្រចាំខែកក្តដា របស់ ឯកឧត្តម អ៊ី ឈាន ប្រធាន ក្រុមការងារ រាជរដ្ឋាភិបាល ចុះ មូលដ្ឋាន ខេត្ត ប៉ៃលិន ជូន លោកយាយ លោកតា ចាស់ជរា គ្មាន ទីពឹង ទូទាំង ខេត្ត ប៉ៃលិន ដើម្បី ជួយ សម្រួល ពី ទុក្ខលំបាក ក្នុង គ្រា កំពុង ជួប បញ្ហា វិបត្តិ កូ វីដ -១៩ ។

    បច្ចុប្បន្នដោយសារវិបត្តិនៃជម្ងឺកូវិដ.១៩ ទើបមូល និធិចាស់ជរា គ្មាន ទីពឹង ក្នុង ខេត្ត ប៉ៃលិនប្តូរពីការឧបត្ថម្ភប្រចាំខែទៅជាឧបត្ថម្ភ២ខែម្តងវិញ គឺថ្ងៃទី៥រាល់២ខែម្តងទើប បើកប្រាក់ឧបត្ថម្ភជូនលោកតាលោកយាយ។

    ជាមួយគ្នា ក្រុមការងារ មូលនិធិ គាំទ្រ សុខភាព និង សង្គ្រោះបន្ទាន់ ជន ចាស់ជរា គ្មាន ទីពឹង ខេត្ត ប៉ៃលិន ដឹកនាំ ដោយ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បាន ជួប សំណេះសំណាល សួរសុខទុក្ខ និង នាំយក ថវិកា មូលនិធិ ផ្តល់ជូន ពួកគាត់ ក្នុង ម្នាក់ ចំនួន ១០០.០០០ រៀល ( មួយ សែន រៀល គត់ ) ។ ការផ្តល់ មូលនិធិ នេះ រៀបចំ នៅ ការិយាល័យ តំណាងរាស្ត្រ ខេត្ត ប៉ៃលិន សាលាឃុំ អូរអណ្តូង និង សាលាឃុំ ស្ទឹងត្រង់ ស្រុក សាលា ក្រៅ ។ រីឯ លោកយាយ លោកតា មាន ជំងឺ ធ្វើដំណើរ ពី បាក ក្រុមការងារ បាន យក ថវិកា ទៅជូន ដល់ គេហដ្ឋាន ផ្ទាល់ តែម្តង ។

    ឆ្លៀត ក្នុងឱកាស នោះឯកឧត្តមសៅសារ៉ាត់ក្នុងនាម លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និង ជា ប្រធាន មូលនិធិ ចាស់ជរា ក្រីក្រ គ្មាន ទីពឹង បាន នាំនូវ សេចក្តីអំពាវនាវ របស់ សម្តេច តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុង ការ ផ្សព្វ ផ្សាយ អប់រំ ប្រជាពលរដ្ឋ ទាំងអស់ ត្រូវ ចូលរួម ប្រយុទ្ធប្រឆាំង បង្ការ ទប់ស្កាត់ ការឆ្លង ជំងឺ កូ វីដ -១៩ ដោយ អនុវត្តតាម វិធាន (៣ ការពារ ៣ កុំ ) និង តាម ការណែនាំ របស់ ក្រសួងសុខាភិបាល ដើម្បី ទប់ស្កាត់ ការឆ្លង រាលដាល ជំងឺ កូ វីដ -១៩ ចូលក្នុង សហគមន៍ ។

    ដូច្នេះ យើង រាល់គ្នា ត្រូវ ប្រុងប្រយ័ត្ន ខ្ពស់ ពី សុខភាព ផ្ទាល់ខ្លួន និង ក្រុមគ្រួសារ ត្រូវ រស់នៅ ត្រូវ ស្អាត មាន អនាម័យ លាងដៃ ជាមួយ សាប៊ូ ទឹក អាល់កុល ឬ ជែ ល ស្នាក់នៅ ក្នុងផ្ទះ បើ គ្មាន ការចាំបាច់ ចេញ ក្រៅ មិនត្រូវ ប្រមូល ផ្តុំគ្នា ត្រូវ ពាក់ ម៉ាស ឱ្យបាន ត្រឹមត្រូវ ពេលចេញ ទៅ ក្រៅ និង រក្សា គំលាត សុវត្ថិភាព ។

    ចំពោះ ប្រជាពលរដ្ឋ ចំណូលស្រុក សូម ស្នាក់នៅ ដាច់ដោយឡែក ពី សាច់ញាតិ ក្រុមគ្រួសារ មិត្តភក្តិ រយ : ពេល ១៤ ថ្ងៃ បើ មាន ករណី ថា សង្ស័យ ដូចជា ផ្តាសាយ ហៀរ សំបោរ មានកំ ដៅ លើសពី ៣៧.៥ អង្សា សេ ក្អក ស្ងួត ឈឺបំពង់ក . ពិបាក ដកដង្ហើម សូម ប្រញាប់ ទៅកាន់ មណ្ឌល សុខភាព ឬ មន្ទីរពេទ្យបង្អែក ខេត្ត នៅ ជិត ផ្ទះ បំផុត ឬ ទំ នា ក់ំ នង ទៅកាន់ លេខ ១១៥ ឬ រាយការណ៍ ជូន អាជ្ញាធរ ភូមិ ឃុំ សង្កាត់ នៅ កៀក ជាប់ ផ្ទាល់ ដើម្បី ងាយ បញ្ជូន ទៅកាន់ មន្ទីរពេទ្យ ធ្វើការ ពិ ព្យា បាល ជំងឺ ជូន ផងដែរ ។
    សូមបញ្ជាក់ ផងដែរ ថា ៖ មូលនិធិ គាំទ្រ សុខភាព និង សង្គ្រោះបន្ទាន់ ខេត្ត ប៉ៃលិន បានរៀបចំ ឡើង តាំងពី ឆ្នាំ ២០១១ និង បាន ដំណើរ ការមកដល់ បច្ចុប្បន្ន ទទួលបាន ការឧបត្ថម្ភ គាំទ្រ ថវិកា ទាំងស្រុង ពី ឯកឧត្តម អ៊ី ឈាន ប្រធាន ក្រុមការងារ ថ្នាក់ជាតិ ចុះ មូលដ្ឋាន ខេត្ត ប៉ៃលិន និង លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត ប៉ៃលិន ដោយ បើកប្រាក់ ឧបត្ថម្ភ ជាប្រចាំ ខែ ជូន លោកយាយ លោកតា ចាស់ជរា គ្មាន ទីពឹង ក្នុង ខេត្ត ប៉ៃលិន មិន ប្រកាន់ និន្នាការ នយោបាយ ឬ សាសនា អ្វី ឡើយ ។

    ចំណែក លោកតា លោក យាយ ចាស់ជរា បាន លើកដៃ សំពះ ថ្លែងអំណរគុណ យ៉ាង ជ្រាលជ្រៅ ចំពោះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និង ក្រុមការងារ ក៏ សូម ជូនពរ ឱ្យ សម្តេច តេ ជោ និង សម្តេច កិត្តិ ព្រ ទ្ធ បណ្ឌិត ព្រមទាំង ថ្នាក់ដឹកនាំ ខេត្ត ទទួលបាន នូវ សុខភាព ល្អ កម្លាំង ពលំ មាំមួន ទទួលបាន ជោគជ័យ គ្រប់ ភារកិច្ច ជាពិសេស សូមឱ្យ ឈ្នះ នូវ ឧ ប ទ្រុព ចង្រៃ និង ជំងឺ កូ វីដ ១៩ ផងដែរ ៕ដោយ​ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img