More

    កន្លែងជល់មាន់អនឡាញដុះស្លែមួយកន្លែងស្ថិតនៅ ភូមិទ្រា3 សង្កាត់ ស្ទឹងមានជ័យទី 1 លេងយ៉ាងគគ្រឹកគគ្រេង មិនខ្លាចផ្ទុះជំងឺ កូវីដ១៩

    spot_img

    ភ្នំពេញ÷ ទីតាំងល្បែងបញ្ជល់មាន់ អនឡាញ ខុសច្បាប់មួយកន្លែងកំពុងបើកលេងយ៉ាងពេញបន្ទុក ស្ថិតនៅភូមិ ទ្រា3 សង្កាត់ មានជ័យទី 1 ខណ្ឌខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមិនខ្លាចអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានធ្វើការបង្រ្កាបឡើយ។

    តាមសេចក្តីរាយការណ៍ពីពលរដ្ឋបានអោយដឹងថា ទីតាំងល្បែងបញ្ជល់មាន់ អន ឡាញខុសច្បាប់មួយកន្លែងនេះ កំពុងដំណើរការបើកលេងយ៉ាងពេញបន្ទុក ជារៀងរាល់ថ្ងៃតែម្ដងចុះបើសិនមានផ្ទុះជំងឺ កូវីដ១៩ ចេញពីវង់ល្បែងមួយនេះ តើមានអ្នកណាជាអ្នកទទួលខុសត្រូវ.?។

    បច្ចុប្បន្ននេះយើងគ្រប់គ្នាប្រាកដបានដឹងយ៉ាងច្បាស់ហើយដែលចំណាត់ការរបស់រាជរដ្ឋាភិបាលបានដាក់បំរាមហាមឃាត់មិនអោយមានការជួបជុំដើម្បីទប់ស្កាត់ជំងឺ កូវីដ១៩ អោយមានប្រសិទ្ធភាព
    ផ្ទុយទៅវិញមិនដឹងថា អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាននៅសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ នាំគ្នាធ្មេចភ្នែក បើកភ្លើងខៀវបណ្តោយអោយទីតាំងល្បែងខុសច្បាប់មួយនេះបើកលេងយ៉ាងពេញបន្ទុកបែបនេះ ឬយ៉ាងណា។

    ឬមួយម្ចាស់បទល្មើសល្បែងខុសច្បាប់នៅទីកន្លែងនេះមានខ្នងបង្អែក បានជាបើកលេងយ៉ាងអនាធិបតេយ្យបានជាអាជ្ញាមានសមត្ថកិច្ចក្នុងមូលដ្ឋានមិនហ៊ានក្អកនិងធ្វើការបង្ក្រាបតាមគោលនយោបាយភូមិ ឃុំ សង្កាត់អោយមានសុវត្ថិភាព នឹងមានប្រសិទ្ធភាព។

    ករណីនេះផងដែរប្រជាពលរដ្ឋសង្ស័យថា ប្រហែលជាអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ មួយចំនួនអាចបានទទួលផលប្រយោជន៍ពីម្ចាស់បើកបទល្មើសល្បែងខុសច្បាប់នៅទីកន្លែងនេះអស់ហើយបានជាបណ្តែតបណ្តោយឲ្យម្ចាស់បនល្បែងនេះបើកលេងយ៉ាងគឃ្លើនបែបនេះ។

    ពាក់ព័ន្ធបញ្ហាករណីនេះ លោកមេប៉ុស្តិ៍ស្ទឹងមានជ័យទី 1 បានប្រាប់មកអង្គភាពសារព័ត៌មាន FK NEWS TV យើងតាមរយៈ តេលេក្រាមថា លោកនឹងចាត់កម្លាំងឱ្យទៅពិនិត្យមើល និងស្រាវជ្រាវឲ្យម្ចាស់ទីតាំងមកធ្វើកិច្ចសន្យា និងបិទទីតាំងនេះចោលតែម្ដង។

    ពាក់ព័ន្ធទៅនឹងករណី ទីតាំងបញ្ជល់មាន់អនឡាញមួយកន្លែងនេះ កំពុងធ្វើអោយពលរដ្ឋនាំគ្នារស់នៅព្រួយបារម្ភភ័យខ្លាចកើតនូវអំពើចោរកម្មនិងបទល្មើសផ្សេងៗទៀតកើតឡើងដូចជាចោរលួចចោរឆក់និងចោរប្លន់ជាដើម។

    ដូច្នេះពលរដ្ឋបាននាំគ្នាអំពាវនាវ ដល់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស លោកឧត្តមសេនីយ៍ ឯក ស ថេត អគ្គស្នងការរង និងជា ស្នងការនគរបាលរាជធានីភ្នំពេញ គួរតែមានចំណាត់ការក្តៅ ចាត់កម្លាំងក្រោមឱវាទ ចុះត្រួតពិនិត្យទីតាំងល្បែងខុសច្បាប់មួយកន្លែងនេះ ដែលកំពុងដំណើរការបើកលេងយ៉ាងរលូន នៅភូមិខាងលើនេះ និងមានវិធានការទប់ស្កាត់ដើម្បីចាត់កម្លាំងជំនាញចុះធ្វើការបង្ក្រាបតាមគោលនយោបាយភូមិ ឃុំ សង្កាត់ អោយមានសុវត្ថិភាពផង៕ អត្ថបទដោយ ឆាយតារា

    spot_img

    អត្ថបទទាក់ទង

    spot_img