ទំព័រដើម ទំព័រដើម ឯកឧត្តម ម៉េង សុភណ្ឌ អគ្គនាយកទូរទស្សន៍MSJTV នាំយកអំណោយមនុស្សធម៌ចែកជូនពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៣ភូមិ

ឯកឧត្តម ម៉េង សុភណ្ឌ អគ្គនាយកទូរទស្សន៍MSJTV នាំយកអំណោយមនុស្សធម៌ចែកជូនពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៣ភូមិ

- ពាណិជ្ជកម្ម -

កោះកុង ÷ នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម ម៉េង សុភណ្ឌ អគ្គនាយកទូរទស្សន៍ MSJTV និងជាប្រធានសមាគម AEMSJ សហការជាមួយអាជ្ញា ធរមូលដ្ឋាន នាំយកអំណោយមនុស្សធម៌ ដែលបានមកពីសម្បុរសជននានា ចែកជូនពលរដ្ឋជួបការខ្វះខាត និងចាស់ជរា ចំនួន៥០គ្រួសារ ក្នុងភូមិចំនួន៣ នៃឃុំតាទៃលើ ស្រុកថ្មបាំង ។

នាឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ម៉េង សុភណ្ឌ បានលើកឡើងថា ការចែកជូននូវអំណោយមនុស្សធម៌នាពេលនេះ គឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីជួយដោះ ស្រាយដល់បងប្អូនពលរដ្ឋដែលជួបការខ្វះខាត ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ ។

ឯកឧត្តមបានធ្វើការផ្តាំផ្ញើដល់បងប្អូនពលរដ្ឋអោយចូលរួមថែរក្សាអនាម័យអោយបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសអនុវត្តតាមការណែនាំរបស់ប្រមុខរាជ រដ្ឋាភិបាលដោយអនុវត្ត ៣កុំ ៣ការពារ និង២ចូលរួម ។

ជាមួយគ្នានេះដែរ លោក អន សុធារិទ្ធិ អភិបាលស្រុកថ្មបាំង ក៏បានថ្លែងនូវការកោតសរសើរដល់ឯកឧត្តមបណ្ឌិត ម៉េង សុភណ្ឌ ក៏ដូចជាក្រុមការងារសមាគមន៍AEMSJ ក្នុងខេត្ត កោះកុង រួមទាំងសម្បុរសជននានា ដែលបានចំណាយនូវថវិការផ្ទាល់ខ្លួនក្នុងការចូលរួមជាមួយអាជ្ញាធរ ក៏ដូចជារាជ រដ្ឋាភិបាល ក្នុងការចែករំលែកដល់ជនក្រីក្រ និងចាស់ជរា នារដូវកាលដែលប្រទេសកម្ពុជាកំពុងជួបនូវវិបត្តិនៃការរីករាល ដាលនូវជំងឺកូវីដ-១៩ និងផ្តាំផ្ញើរអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវនាំគ្នាទៅចាក់វ៉ាក់សាំងលើកទី២អោយបានគ្រប់ៗគ្នា ។

អំណោយដែលបានចែកជូនខាងលើ មានប្រជាពលរដ្ឋចំនួន៥០គ្ឬួសារ ដែលមកពីភូមិចំនួន៣ គឺ ភូមិត្រពាំងខ្នារ ភូមិកណ្តាល និងភូមិស្ពានក្តារ ស្ថិត នៅក្នុងឃុំតាតៃលើ ក្នុង១គ្រួសារទទួលបាន អង្គរមួយបាវទំងន់ ២០គីឡូក្រាម ត្រីខ១យួរ និងមី១កេះ ៕ ដោយ សុគន្ធី

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម