More

    ផ្សារសាមគ្គីហៅផ្សារ(ប៉ាហ៊ី) អាជ្ញាធរបន្តបិទខ្ទប់ រយះពេល១៤ថ្ងៃបន្ថែមទៀតក្រោយពីអាជីវករមិនគោរពបំរាម

    spot_img

    (ប៉ៃលិន) ផ្សារសាមគ្គីហៅផ្សារ(ប៉ាហ៊ី) ស្ថិតនៅភូមិប៉ាហ៊ីត្បូងសង្កាត់ប៉ៃលិនក្រុងនិងខេត្តប៉ៃលិនបានបន្តបិទបន្ថែមទៀតក្រោយពីសង្កេតឃើញថាមានអាជីវករដែលលក់ដូរនៅក្នុងផ្សារមួយចំនួនបានទៅបើកទូបលក់មុនថ្ងៃប្រកាសឲ្យបើកដំណើរការពីសំណាក់អាជ្ញាធរ។

    ការហ៊ុព័ទ្ធខ្សែបន្ថែម១៤ថ្ងៃទៀតនេះគឺធ្វើឡើងកាលពីព្រឹកថ្ងៃទី៤ខែកក្តដាឆ្នាំ២០២១នេះក្រោយពីបិទអស់រយះពេល១៥ថ្ងៃគឺពីថ្ងៃទី១៨ខែមិថុនាឆ្នាំ២០២១ដោយគ្មានថ្ងៃកំណត់ ក្រោយពីរកឃើញអាជីវករម្នាក់វិជ្ចាមានជម្ងឺកូវិដ.១៩ ។

    តាមប្រភពពីប្រជាពលរដ្ឋដែលមកបើកលក់មុនថ្ងៃប្រកាសឲ្យបើកពីសំណាក់អាជ្ញាធរបានឲ្យដឹងថា ក្រោយពីទទួលបានដំណឹងតៗគ្នាថាខាងគណ:កម្មការផ្សារឲ្យមករៀបចំបោសសំអាតតូបនិងត្រៀមលក់ដូរវិញទើបពួកគាត់នាំគ្នាមកបើកបន្តបន្ទាប់គ្នាតែម្តង ម្យ៉ាងវិញទៀតដោយសង្កេតឃើញមានអ្នកខ្លះមកបើកលក់ធម្មតាទើបមានអ្នកផ្សេងមកបើកជាបន្តបន្ទាប់គិតជាភាគរយប្រហែលជា១០ទៅ១៥ភាគរយ។

    ពាក់ព័ន្ធករណីខាងលើនេះលោកអ៊ុនប៊ុនលី នាយករដ្ឋបាលសាលាខេត្តប៉ៃលិនបានប្រាប់ឲ្យដឹងតាមទូរស័ព្ទថាដោយគេមិនទាន់គ្រប់គ្រងការរីករាលដាលជម្ងឺកូវិដ.១៩នៅក្នុងផ្សារនេះបាន ហើយបើចង់ដឹងច្បាស់លោកឲ្យទៅសួរខាងរដ្ឋបាលក្រុងប៉ៃលិនវិញ។

    ចំណែកអភិបាលក្រុងប៉ៃលិនលោកស៊ុនយីបានឲ្យដឹងដែរថា មូលហេតុបិទខ្ទប់បន្តទៀតព្រោះ
    ទី១.ដោយសារតែនៅផ្សារអាចមានករណីឆ្លងបន្តទៀត ទើបធ្វើចត្តាឡីស័ក ផ្សារបន្ថែម១៤ថ្ងៃទៀត។

    និងទី២ដោយសារអាជីវករបំពានវិធានការរបស់ក្រសួងសុខាភិបាលនាំគ្នាលក់មុនថ្ងៃកំណត់។

    ជាមួយគ្នានេះដែរអាជីវករមួយចំនួនបានលើកឡើងថាបើការបិទដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវិដ ១៩គឺជាការល្អពួកគាត់មានការគាំទ្រតែបើជាការបិទព្រោះតែខឹងនិងអាជីវករមួយចំនួនដែលបំពាននូវវិធានរបស់ក្រសួងសុខាភិបាលគឺវា ប៉ះពាល់ដល់អាជីវករមួយចំនួនធំដែរពួកគាត់គោរពវិធានសុខាភិបាលបែរជារងគ្រោះដូចអ្នកបំពានដែរ៕ដោយ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img