More

    ញាក់សាច់ជនជាតិចិនធ្វើមួយក្បាច់ផ្អើលទាំងសមត្ថកិច្ច​ ទាំងប្រជាពលរដ្ឋ មានករណីហិង្សាមួយកើតឡើង និងបណ្ដាលអោយផ្ទុះអាវុធ ចំនួន២ទៅ៣គ្រាប់នៅក្នុងក្រុងព្រះសីហនុ

    spot_img

    ខេត្តព្រះសីហនុ: (ព័ត៌មានបឋម) នៅមុននេះបន្តិចមានសេចក្តីរាយការណ៍ពីពលរដ្ឋប្រាប់ថា មានករណីហិង្សាមួយកើតឡើង បណ្ដាលឱ្យមានការផ្ទះអាវុធចំនួន៣គ្រាប់ រវាងជនជាតិចិន និង សន្តិសុខកាសុីណូទឹងសុីងបណ្តាលឲ្យបែកកញ្ចក់ទ្វាចូលកាសុីណូអស់មួយផ្ទាំង ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង 9យប់ថ្ងៃទី 02/.7 /2021 នៅក្បែរប៉ុស្តិ៍នគរបាលសង្កាត់លេខ 2 ស្ថិតក្នុងភូមិ 2 ក្រុង/ខេត្តព្រះសីហនុ

    យោងតាមប្រភពពីលោកតី វិសាល អធិការក្រុងព្រះសីហនុបានថ្លែងប្រាប់(អ្នកសារព័ត៌មាន)ជាបឋមថា ករណីនេះផ្តើមចេញពីជនជាតិចិនបានចេញចូលក្នុងក្រុមហ៊ុនកាសុីណូខាងលើដោយគ្មានការអនុញ្ញាត និងគ្មានកាតត្រឹមត្រូវទើបសន្តិសុខឃាត់សួរនាំមិនឲ្យចេញពីក្រុមហ៊ុន ក្រោយមកជនជាតិចិននោះ ខឹងក៏ផ្ទះអាវុធ២ទៅ៣គ្រាប់ បាញ់សំដៅទៅលើទ្វាច្រកចេញចូលការសុីណូ តែសំណាងល្អ ពុំបណ្តាលឲ្យមានមនុស្សរងរបួស រួចឡើងរថយន្តគេចខ្លួនបាត់ស្រមោល ។

    បច្ចុប្បន្ននគរបាលនៃអធិការក្រុងព្រះសីហនុ បាននាំខ្លួនសន្តិសុខម្នាក់ដែលជាជនរងគ្រោះ និង កំពុងបន្តនីតិវិធីស្រាវជ្រាវរកមុខជនបង្កជាបន្តទៀត។ ព័ត៌មានច្បាស់ការណ៍យ៉ាងណានោះក្រុមការងារនឹងធ្វើការផ្សាយជូនជនរួមជាតិនៅពេលក្រោយ…។ដោយ វ៉ាន់នី

    spot_img

    អត្ថបទទាក់ទង

    spot_img