More

    រថយន្ត lexus ពន្លះជាមួយរថយន្តtoyota prius ត្រង់ចំណុចផ្លូវបំបែកជាបួនខូចខាតយ៉ាងដំណំ ភាគីទាំងសងខាងជជែកយកត្រូវរៀងខ្លួន

    spot_img

    ភ្នំពេញ: បុរសម្នាក់បើករថយន្ត lexus rx-300មួយឡ្រឿងជ្រុល ទៅបុកជាមួយរថយន្តtoyota prius ពីចំហៀងពេញទំហឹងត្រង់ចំណុចផ្លូវបំបែកជាបួនបណ្តាលឱ្យរថយន្តទាំងសងខាងខូចខាតយ៉ាងដំណំ ភាគីទាំងពីរជជែកយកត្រូវរៀងៗខ្លួន។

    ហេតុការនេះកើតឡើងកាលពីវេលាម៉ោង០៩និង ៤០ នាទីយប់ថ្ងៃទី០២ ខែកក្កដាឆ្នាំ ២០២១ នៅត្រង់ចំណុចផ្លូវបំបែកជាបួនផ្លូវ៣១០ កែងនឹងផ្លូវ ១៩៩ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនឹងស្ត្រីម្នាក់ទៀតបើករថយន្ត toyota prius មួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2BF-1948ធ្វើដំណើរតាមបណ្ដោយផ្លូវ ៣១០ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើផ្លូវបំបែកជាបួនស្រាប់តែមាន រថយន្ត lexus rx-300គ្រឿងពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2Q-7712បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ១៩៩ទៅដៅពីកើតទៅលិច ចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកពីចំហៀងរថយន្ត toyota prius ផ្នែកខាងស្ដាំពេញទំហឹងបណ្តាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំទាំងសងខាង។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជាងកន្លះម៉ោង ដោយភាគីទាំងពីរនៅជជែកយកត្រូវរៀងៗខ្លួន ដោយដោះស្រាយគ្នាមិនត្រូវ ទើបសមត្ថកិច្ចមូលដ្ឋានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ កុសល

    spot_img

    អត្ថបទទាក់ទង

    spot_img