More

    ខេត្តបន្ទាយមានជ័យបើកដំណើរការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ប្រមាណ60,000នាក់

    spot_img


    (បន្ទាយមានជ័យ)៖ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវី-19 នាថ្ងៃទី01 ខែកក្កដា ឆ្នាំ2021នេះ បានអញ្ជើញចុះត្រួតពិនិត្យ បើកដំណើរការចាក់វ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋ ព្រះសង្ឃនិងកម្មករ កម្មការិនី ប្រមាណ60,000នាក់ ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

    រដ្ឋបាលខេត្តរៀបចំទីតាំងចំនួន9 រួមមាន៖ 1.ស្ថានីយរថភ្លើង 2ក្រុម, 2.មណ្ឌលសំចត2ក្រុម, 3.វត្តផ្សារកណ្តាល 2ក្រុម, 4.វត្តរស្មីទួលពង្រ 2ក្រុម, 5.សាលារៀនបឋមសិក្សាស្រះត្រាច និមិត្ត2ក្រុម, 6.វត្តនិមិត្តសុធីរាមកូនដំរី 1ក្រុម, 7.វត្តស្រះត្រាច 2ក្រុម, 8.សាលាបឋមសិក្សាអូរឬស្សី2ក្រុម និងទីតាំងទី 9.ទល់មុខសាលាក្រុង 1ក្រុម ។

    ឯកឧត្តមអ៊ុ រាត្រី ប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវី-19 បានមានប្រសាសន៍ថា វ៉ាក់សាំងដែលចាក់ជូនបងប្អូនយើងនាពេលនេះ គឺជាការផ្តល់ជូនពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានខិតខំគ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំង និងបានដាក់ចេញវិធានការ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ឱ្យបានគ្រប់ៗគ្នា។

    ក្នុងនាមអាជ្ញាធរខេត្ត ឯកឧត្តមបានដាក់ចេញនូវផែនការលម្អិត ដោយចាត់ក្រុមគ្រូពេទ្យ កម្លាំងនិងក្រុមការងារយុវជន ដើម្បីចាត់ចែងទទួលរៀបចំ ប្រជាពលរដ្ឋ មន្ត្រីរាជការ និងកម្មករ កម្មការិនី ឱ្យមានសណ្តាប់ធ្នាប់ ស្របតាមវិធានការណ៍ «3ការពារ និង3កុំ» របស់សម្តេចតេជោ ព្រមទាំងការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយការឆ្លងជំងឺកូវីដ-19 និងអាចជួយពន្លឿន ដល់ការចាក់វ៉ាក់សាំងបានកាន់តែលឿន និងឆាប់បានជ្រាបចូលក្នុងខ្លួនប្រជាពលរដ្ឋ ដើម្បីកាត់ផ្តាច់ចរន្តការឆ្លងរីករាលដាលនៃជំងឺកូវីដ-19៕ដោយ ក្តាមស្រែ

    spot_img

    អត្ថបទទាក់ទង

    spot_img