ទំព័រដើម ទំព័រដើម កំពុងបើកម៉ូតូកង់បីគាំងបេះដូង ធ្លាក់ពីលើកង់បីស្លាប់មួយរំពេច

កំពុងបើកម៉ូតូកង់បីគាំងបេះដូង ធ្លាក់ពីលើកង់បីស្លាប់មួយរំពេច

- ពាណិជ្ជកម្ម -

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ពេលបញ្ចូនទៅដល់មន្ទីពេទ្យ ក្រោយពីបេីកម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ចេញពីទិញម្ហូបនៅផ្សារបេសេ ស្រាប់តែជំងឺចាស់រេីឡេីង បណ្ដាលឲ្យធ្លាក់ពីលេីកង់បី បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០២០ ស្ថិតនៅក្បែរផ្សារបេសេ ក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ វែន សុជាតិ ភេទប្រុស អាយុ៣៨ឆ្នាំ មុមុខរបបរត់ម៉ូតូកង់បី ស្នាក់នៅសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បេីតាមសម្ដីបងប្រុសម្នាក់ត្រូវជាបងប្អូនជីដូនមួយ និងជនរងគ្រោះបានប្រាប់ឲ្យដឹងថា សព្វថ្ងៃជនរងគ្រោះ មានជំងឺបេះដូងប្រចាំកាយ ហេីយមុនពេលកេីតហេតុ ជនរងគ្រោះបានបេីកម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ចេញពីផ្សារបេសេ បន្ទាប់ពីទិញម្ហូបរួច ខណះបេីកបានពាក់កណ្ដាលផ្លូវ ក៏ស្រាប់តែមានអាការ:មិនស្រួលខ្លួន ហេីយធ្លាក់ពីលើកង់បីតែម្ដង និងត្រូវបានបងប្អូនប្រជាពលរដ្ឋដែលស្គាល់ទាក់ទងមកសាច់ញាតិ និងទាក់ទងទៅរថយន្តសាមុយដឹកទៅមន្ទីពេទ្យឯកជន សួគា៏ ដេីម្បីសង្គ្រោះបន្ទាន់ផងដែរ តែអកុសលជនរងគ្រោះ បានដាច់ខ្យល់ស្លាប់បាត់ទៅហេីយ។

ក្រោយមក សពជនរងគ្រោះ ក៏ត្រូវបានសាច់ញាតិឲ្យគ្រូពេទ្យដឹកយកមកគេហដ្ឋាន វិញ ដោយមិនបានប្ដឹងផ្ដល់ទៅសមត្ថកិច្ចពាក់ព័ន្ធ នៃការស្លាប់របស់ជនរងគ្រោះនោះទេ និងឲ្យសមត្ថកិច្ចធ្វេីកំណត់ហេតុ ទេីបរៀបចំបូជាតាមប្រពៃណី៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម