More

    រដ្ឋបាលខេត្តបាត់ដំបងបង្ហាញរកឃើញអ្នកជំងឺកូវីដ១៩ កើតដល់ចំនួន ៥៧នាក់ និងករណីជាសះស្បើយចំនួន ២០នាក់

    spot_img

    រដ្ឋបាលខេត្តបាត់ដំបងនៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២១ បានបង្ហាញបន្តរកឃើញអ្នកជំងឺកូវីដ១៩ កើតឡើងចំនួន ៥៧នាក់បន្ថែមទៀត ដែលក្នុងនោះអ្មកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍២០កុម្ភ: ចំនួន ៤៥នាក់ ជាពលករវិលត្រឡប់មកពីប្រទេសថៃចំនួន ១២នាក់ និងករណីព្យាបាលជាសះស្បើយចំនួន ២០នាក់។

    អ្នកជំងឺកូវីដ១៩ខាងលើ ជាអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍២០កុម្ភ: និងជាពលករវិលត្រឡប់មកពីប្រទេសថៃ ត្រូវបានចាត់បញ្ជូនទៅធ្វើចត្តាឡីស័កកម្រិតមួយនៅស្រុក និងក្រុងបាត់ដំបង និងបានយកសំណាកទៅវិភាគទទួលបានលទ្ធផលនៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២១ ឃើញថាមានជំងឺកូវីដ១៩ ហើយបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកនានា និងមន្ទីរពេទ្យបង្អែកខេត្ត និងករណីព្យាបាលជាសះស្បើយចំនួន ២០នាក់ ។

    ក្នុងនោះស្រុកដែលរកឃើញច្រើនជាងគេគឺស្រុកមោងឫស្សី វិជ្ជមានរហូតដល់ចំនួន២៤នាក់បន្ទាប់មកក្រុងបាត់ដំបងមានវិជ្ជមានចំនួន១៣នាក់ស្រុកសង្កែចំនួន៥នាក់ស្រុកថ្មគោលចំនួន៤នាក់ស្រុកឯកភ្នំចំនួន៤នាក់ ស្រុកបាណន់ចំនួន៣នាក់ ស្រុកភ្នំព្រឹកចំនួន៣ ស្រុកកំរៀងចំនួន១និងខេត្តបន្ទាយមានជ័យចំនួន១ផងដែរ។

    គួរបញ្ជាក់ថា! ចាប់ផ្ដើមពីមានការឆ្លងរាលដាលជំងឺកូវីដ១៩ ខេត្តបាត់ដំបងមានអ្នកជំងឺកូវីដ១៩ ចំនួន ៩៤៦នាក់ បានព្យាបាលជាសះស្បើយចំនួន ៥៦៩ នាក់ ករណីស្លាប់ចំនួន ០៦ នាក់ និងកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យបង្អែកនានាក្នុងខេត្តបាត់ដំបងចំនួន ៣៧១នាក់។ដោយ​ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img