More

    លោកជំទាវ ឱ វណ្ណឌីន រដ្ឋ លេខាធិការ ជាអ្នកនាំពាក្យក្រសួងសុខា ភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ អម ដំណើរ ដោយលោកជំទាវ មិថុនា ភូថងអភិបាល នៃគណៈអភិបាលខេត្តកោះកុង

    spot_img

    កោះកុង៖​ លោកជំទាវ ឱ វណ្ណឌីន បានប្រគល់ថវិកាចំនួន១០លានរៀល និងសម្ភារៈមួយចំនួនផ្សេងទៀត របស់សម្តេចតេជោ ហ៊ុន សែនជូនអ្នកចាក់វ៉ាក់សាំងទី៤លាន រួចរាល់ហើយ

    លោកវេជ្ជបណ្ឌិត ទៅ មឹង ប្រធានមន្ទីរ សុខាភិបាលខេត្តកោះកុង និងអាជ្ញាធរ ស្រុកបូទុមសាគរ នៅថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រគល់ថវិកាចំនួន១០លានរៀល និងសម្ភារៈមួយចំនួនទៀត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់អ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទី៤លាន ដែលជាយុទ្ធជនពិការ នៅស្រុកបុទុម សាគរ ខេត្តកោះកុង ។

    តាមរយៈហ្វេសបុកផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ យើងចាក់វ៉ាក់សាំងការពារកូវីដ១៩ បានដល់ចំនួន៣លាននាក់ ។

    ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ យើងចាក់បានជាង៤លាននាក់ក្នុងចំណោមមនុស្ស១០លាននាក់ ដែលត្រូវចាក់ ក្នុងនោះយើងបានរកឃើញមនុស្សដែលទទួលដូសទី៤លាន គឺបានទៅប្អូនប្រុសឈ្មោះ សូ សយ អាយុ៦៥ឆ្នាំ ជាអតីតយុទ្ធជន និងជាយុទ្ធជនពិការជើងឆ្វេងដែលសព្វថ្ងៃ រស់នៅភូមិប្រទាល ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះ កុង ។

    សម្តេចបានបន្តទៀតថា៖ ខ្ញុំសូមចូលរួមអបអរសាទរ និងសូមជួយឧបត្ថម្ភនូវថវិកាចំនួន១០លានរៀល និងសម្ភារៈផ្សេងទៀតដូចមនុស្សទី១លាន ទី២លាន និងទី៣លានផងដែរ ។ លោកជំទាវ ឱ វណ្ណឌីន នឹងនាំសម្ភារ: និងថវិការទៅជូនប្អូន សូ សយ និងក្រុមគ្រួសារដោយផ្ទាល់នាថ្ងៃស្អែក។

    សម្តេចក៏បានថ្លែងអំណរគុណ និងកោត សរសើរចំពោះក្រុមគ្រូពេទ្យ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានខិតខំ ចាក់វ៉ាក់សាំងជូនប្រជាជនកម្ពុជា ។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណចំពោះមិត្តចិន ដែលបានជួយផ្គត់ផ្គង់វ៉ាក់សាំងដល់កម្ពុជា ដែលធ្វើអោយកម្ពុជាឈានទៅសម្រេចបាននូវ ការចាក់វ៉ាកសាំង៤០ភាគរយ នៃចំនួនដែលត្រូវចាក់ ។«ប្រសិនបើកុំមានជំនួយឧបត្ថម្ភពីមិត្តចិនទេ មកដល់ពេលនេះកុំថាឡើយយើងចាក់បាន៤លាននាក់ សូម្បីតែ២០ម៉ឺននាក់ក៏យើងមិនអាចចាក់បានផង ហើយយើងច្បាស់ជាកំពុងស្ថិតនៅក្នុងវិបត្តិអត់វ៉ាក់សាំងដែលគ្មានច្រកចេញ»។

    ថ្លែងក្នុងពិធីប្រគល់ជូនអំណោយរបស់សម្តេច នាឱកាសនោះ លោកជំទាវ ឱ វណ្ណឌីន មានប្រសាសន៍ថា ថ្ងៃនេះគឺជាថ្ងៃដ៏វិសេសវិសាល ដែលអ៊ំម្ចាស់ជ័យលាភីចាក់សាំងចំទី៤លាន ហើយចំថ្ងៃកំណើតខួបលើកទី៧០ នៃការកកើតឡើងរបស់គណបក្សប្រជាជនកម្ពុជាយើងផង ។
    ហើយក្នុងនាមបងប្អូនប្រជាពលរដ្ឋ ក៏ដូច ជាក្នុងនាមសមី ដែលបានទទួលនូវអំណោយដ៏ថ្លៃថ្លារបស់សម្ដេច អគ្គមហា សេនាបតីតេជោហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារបស់យើង ខ្ញុំសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតនិងដឹងគុណមិនភ្លេចនៅគុណណូបការៈដ៏ធំធេងរបស់សម្ដេចក៏ដូចជាថ្នាក់ដឹកនាំដែលបានដឹកនាំរំដោះប្រទេសជាតិ ឲ្យរួចផុតពីការកាប់សម្លាប់នៃរបបប្រល័យពូជសាសន៍ប៉ុល ពត ។ ហើយដែលបានដឹកនាំនាវាកម្ពុជាបានឆ្លងរួចផុត រហូតទៅដល់មានការអភិវឌ្ឍដូចបច្ចុប្បន្ននេះ ។ មិនត្រឹមតែប៉ុណ្ណោះទេ សម្ដេចបានគិតគូរក្នុងការស្វះស្វែងរកវ៉ាក់សាំងដើម្បីចាក់ជូនទៅដល់បងប្អូនប្រជាពលរដ្ឋរបស់យើង ដោយមិនប្រកាន់វណ្ណៈ, ឋានៈ សូម្បីតែជនបរទេសក៏សម្ដេចបើកបេះដូងទូលាយ ក្នុងការចាក់ វ៉ាក់សាំងនេះ ជូនទៅដល់ក្រុមដែលកំពុង បំពេញបេសកកម្ម ក៏ដូចជាជនបរទេសដែលរស់នៅស្របច្បាប់ នៅក្នុងព្រះរាជា ណាចក្រកម្ពុជាយើងដែរ ៕ ដោយ សុគន្ធី

    spot_img

    អត្ថបទទាក់ទង

    spot_img