More

    ករណីភ្ជង់ប្លន់យកម៉ូតូមួយគ្រឿង និងទូរស័ព្ទដៃបានសម្រេចនៅសង្កាត់អូរបែកក្អម សមត្ថកិច្ចបានបញ្ជាក់ថាជាករណីលួចមិនមែនជាករណីប្លន់ទេ

    spot_img

    ភ្នំពេញ:​ តាមកាអះអាងពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា​ នៅយប់ថ្ងៃកើតហេតុ រូបគេបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្គុបពីពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1HZ-1608ចេញពីកម្មវិធីមិត្តភក្កិ នៅម្ដុំផ្សារបឹងបៃតងសែនសុខ គោលបំណងត្រឡប់ទៅផ្ទះ ដោយធ្វើដំណើរតាមបណ្តោយផ្លូវ ៣៧១ ទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើ ខណ:មកដល់ចំណុចកើតហេតុខាងលើស្រាប់តែ លេចមុខជនសង្ស័យចំនួន៤ នាក់ជិះម៉ូតូឌ្រីមសង់ចំនួន២ គ្រឿងមិនចាំស្លាកលេខ មកពីក្រោយហើយដកកាំភ្លើងមិនម៉ាកមួយដើមភ្ជង់ទៅលើរូបគេឲ្យឈប់ធ្វើឲ្យរូបគេភ័យស្លន់ស្លោជិះម៉ូតូរត់ទមុខបន្តិចបណ្តាលដួល ខណៈនោះក៍មានជនសង្ស័យ២នាក់ដែលជាបក្សពួកបានមកប្រាប់ថាជួយលើកម៉ូតូ ហើយជួយលើករួចក៍នាំគ្នាជិះយកទៅបាត់តែម្ដង។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងប្រមាណជាង៩ យប់ថ្ងៃទី ២៥ ខែមិថុនាឆ្នាំ ២០២១ នៅក្បែរការ៉ាស់សាំង តូតាល់ តាមបណ្តោយផ្លូវ៣៧១ សឡា ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    ជនរងគ្រោះមានឈ្មោះជឹម បារមី ភេទប្រុស អាយុ២០ ឆ្នាំ មុខរបរកីឡាតៃក្វាន់ដូជម្រើសជាតិ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    បើតាមការបញ្ជាក់ពីលោកមេប៉ុស្តិ៍អូបែកក្អកបានប្រាប់ក្រុមការងារយើងឲ្យដឹងថាកាលពីយប់ថ្ងៃ២៥ខែមិថុនា ឆ្នាំ២០២១លោកបានទទួលពាក្យបណ្តឹងពីយុវជនម្នាក់ថាមានករណីដកកាំភ្លើងភ្ជុងប្លន់យកម៉ូតូមួយគ្រឿងនិងទូរស័ព្ទបានសម្រេចនៅចំណុចកើតហេតុខាងលើ លុះព្រឹកឡើងថ្ងៃទី២៦ខែឆ្មាំដដែរ លោកបានដឹកនាំកម្លាំងចុះធ្វើស្រាវជ្រាវដល់ទីតាំងកន្លែងកើយហេតុទើបដឹងថាជាករណីលួចនោះទេដោយជនរងគ្រោះជិះម៉ូតូដួលដោយខ្លួនឯង ហើយមានជនឆ្លៀតឱកាសលួចលើកយកម៉ូតូជិះយកទៅបាត់។ចំពោះករណីខាងលើនេះមិនមែនជាករណីប្លន់ដូចដែរជនរងគ្រោះបានអះអាងនោះទេ។

    ក្រោយកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អមដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្វែងរកម៉ូតូមកវិញ៕ដោយ​ កុសល

    spot_img

    អត្ថបទទាក់ទង

    spot_img