More

    សង្ស័យស្រវឹងស្រាបើករថយន្តតូចទៅបុករថយន្តធុនធំដឹកសត្វគោនិងក្របីខ្ទាតទៅប៉ះកង់មួយគ្រឿងទៀតរងការខូចខាតយ៉ាងដំណំ

    spot_img

    ភ្នំពេញ: បុរសម្នាក់សង្ស័យសង្ស័យស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្តធុនតូចមួយគ្រឿងរេចង្កូតបុករថយន្តធុនធំដឹកសត្វគោនិងក្របីពីចំហៀងពេញកំហឹង បណ្តាលឲ្យខ្ទាតទៅប៉ះកង់មួយគ្រឿងទៀតដែរម្ចាស់ទុកនៅមុខផ្ទះរងការខូចខាតយ៉ាងដំណំសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង ២០ នាទីយប់ថ្ងៃទី ២៨ ខែមិថុនាឆ្នាំ ២០២១ នៅតាមបណ្តោយផ្លូវ ៥៩៨ ជិតនឹងរង្វង់មូលកាំកូសុីធីក្នុងសង្កាត់ទួលសង្កែទី២ រាជធានីភ្នំពេញ។

    តាមការរៀបរាប់ពីតៃកុងរថយន្តធន់ធំបានប្រាប់ឲ្យដឹងថាមុនកើតហេតុហេតុរូបគាត់បើករថយន្តម៉ាកHINOមួយគ្រឿងពណ៌ក្រហមពាក់ស្លាកលេខពោធិ៍សាត់3A-1446ដឹកសត្វគោនិងក្របីចេញពីខេត្តបាត់ដំបង ដោយយកទៅលក់នៅប្រទេសវៀតណាម ដោយធ្វើដំណើរទិសដៅពីជើងទៅត្បូង ក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានបុរសម្នាក់សង្ស័យស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្តមួយគ្រឿងម៉ាកSUBARU FORESTER ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AO-7756ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីត្បូងទៅជើង បានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកពីចំហៀងរថយន្តធុនធំពេញទំហឹង បណ្ដាលឲ្យរថយន្តធន់តូចខ្ទាតមកខាងស្ដាំដៃទៅប៉ះកង់មួយគ្រឿងទៀតដែលម្ចាស់ដាក់នៅមុខផ្ទះរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តធន់ធំរងការខូចខាតបន្តិចបន្តួច ឯរថយន្តធន់តូចខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដលនឹងមានតំណាងភាគីទាំងសងខាងចុះមកដល់កន្លែងកើតហេតុ ដោយខាងភាគីរថយន្តធន់តូចបានចេញសំណងថ្លៃខូចខាតទៅឲ្យរថយន្តធន់ធំនិងកង់មួយគ្រឿងដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ដោយ កុសល

    spot_img

    អត្ថបទទាក់ទង

    spot_img