More

    ករណីភ្លៀងលាយឡំខ្យល់កន្ទ្រាក់នៅស្រុកឯកភ្នំ រលំផ្ទះសង្កត់មនុស្សស្លាប់និងរបួសជាច្រើននាក់

    spot_img

    (បាត់ដំបង) សមត្ថកិច្ចបានអោយដឹងថា ភ្លៀងលាយឡំជាមួយខ្យល់កន្ទ្រាក់បានបោកបក់យ៉ាងគំហុកចូលក្នុងភូមិសាស្ត្រស្រុកឯកភ្នំ បង្ករអោយរលំខូចខាតផ្ទះចំនួន ៣២ខ្នង និងបានសង្កត់លើប្រជាពលរដ្ឋបណ្តាលអោយប្តីប្រពន្ធ២នាក់ស្លាប់និងរបួសមនុស្សមួយចំនួនទៀត។

    ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១៥និង០០នាទី រសៀលថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងភូមិសាស្ត្រស្រុកឯកភ្នំ ខេត្តបាត់ដំបង។

    សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ក្នុងចំណោមឃុំដែលរងផលប៉ះពាល់ក្នុងនោះមាន /ឃុំព្រែកខ្ពបប៉ះពាល់ចំនួន ១៥ខ្នងផ្ទះ ក្នុងនោះខូចខាតធ្ងន់ធ្ងរ០៥ខ្នង មធ្យម ១០ខ្នង និងរោងចិញ្ចឹមទា ០២ខ្នងបាក់រាបដល់ដី ម៉ូតូ០២គ្រឿង ព្រមទាំងបានសង្កត់ស្លាប់មនុស្សម្នាក់ឈ្មោះ ពិន ឈួក ភេទស្រី អាយុ ៦៧ឆ្នាំ និងបុរសជាប្តីឈ្មោះ ញឹម រតនា អាយុ ៦៨ឆ្នាំ រងរបួសត្រូវបានបញ្ជួនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ។

    ឃុំព្រែកនរិន្ទចំនួន ០៤ខ្នង ក្នុងនោះរលំទាំងស្រុង០១ខ្នង ធ្ងន់ធ្ងរ០៣ខ្នង /និងឃុំព្រែកហ្លួងចំនួន ១៣ខ្នង ក្នុងនោះដួលទ្រេតចំនួន០៣ខ្នង និងរបើកដំបូលចំនួន ១០ខ្នង៕ដោយ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img