More

    ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីនបានអញ្ជើញពិនិត្យ​ នៅទីតាំងបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការ សឹករងកោះកុង ការចាក់វ៉ាក់សាំង បង្កាជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ 

    spot_img

    កោះកុង÷នាថ្ងៃចន្ទទី២៨ ខែមិថុនា ឆ្នាំ ២០២១ លោក ឈេង សុវណ្ណដា អភិបាល នៃគណ:អភិបាលក្រុងខេមរ: ភូមិន្ទ អមដំណើរ ឯកឧត្តម នាយឧត្តម សេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួង ការពារជាតិ បានអញ្ជើញពិនិត្យការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពល រដ្ឋ នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលមានទីតាំងស្ថិតនៅក្នុងទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ស្ថិតក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មាន ជ័យ ខេត្តកោះកុង ។

    តាមរយៈការចុះពិនិត្យឃើញថា មានការរៀបចំទីតាំងបានសមស្របល្អ ប្រជាពល រដ្ឋ បានចូលរួមតាមការគ្រោងទុក ចំណែកដំណើរការចាក់វ៉ាក់សាំង ក៏មានភាពរលូនបានល្អប្រសើរ នឹងឃើញប្រជាពលរដ្ឋមានការប្រកាន់ភ្ជាប់នៅវិធានការសុខាភិបាល ដោយពាក់ម៉ាស់ នឹងរក្សាគន្លាតបុគ្គល ។

    ជាមួយគ្នានេះដែរ ឯកឧត្តម នាយឧត្តម សេនីយ៍ យន្ត មីន បានធ្វើការសំណេះ សំណាលសួរសុខទុក្ខនិងផ្តាំផ្ញើទៅដល់បងប្អូនប្រជាពលរដ្ឋ ក្រោយពីបានទទួល ការចាក់វ៉ាក់សាំង ក៏ត្រូវមានការប្រុង ប្រយ័ត្នខ្ពស់ផងដែរ និងត្រូវអនុវត្តតាមការណែនាំរបស់ក្រុមគ្រូពេទ្យ ជាពិសេស ត្រូវអនុវត្ត វិធានការ “៣ ការពារ ៣ កុំ ” របស់រាជរដ្ឋាភិបាល និងការណែនាំនានារបស់ក្រសួងសុខាភិបាល ៕ ដោយ សុគន្ធី

    spot_img

    អត្ថបទទាក់ទង

    spot_img