More

    ឯកឧត្តម ហេង ណារ៉េត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានក្រុមការងារគណបក្សចុះក្រុងព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ បងប្អូនជាសមាជិកគណបក្សនៅសង្កាត់ទាំង៤ ក្នុងក្រុងព្រះសីហនុ សរុបចំនួន ៣៣៣គ្រួសារ

    spot_img

    ខេត្តព្រះសីហនុ៖ ឯកឧត្តម ហេង ណារ៉េត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានក្រុមការងារគណបក្សចុះក្រុងព្រះសីហនុ តំណាងឱ្យឯកឧត្តម តឹករ៉េត សំរេច ប្រធានក្រុមការងារគណបក្សចុះក្រុងព្រះសីហនុ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងផ្ដល់ថ្នាំ(វីតាមីនសេ)រួមជាមួយនិងគ្រឿងឧបភោគបរិភោគ ព្រមទាំងម៉ាស់ និងអាកុល ដើម្បីចែកជូនដល់ប្រជាពលរដ្ឋ និង កម្លាំងសេដ្ឋកិច្ចក្រៅប្រព័ន្ធ កម្លាំងប្រជាការពារក្រុង រួមទាំងបុគ្គលិកអនាម័យ និងបងប្អូនជាសមាជិកគណបក្សនៅសង្កាត់ទាំង៤ ក្នុងក្រុងព្រះសីហនុ សរុបចំនួន ៣៣៣គ្រួសារ ដែលប្រព្រឹត្តទៅមានចំនួន ២ថ្ងៃ គឺនៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ហើយបន្តធ្វើនៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។

    ឆ្លៀតក្នុងឱកាសនោះលោក អ៉ី សុខឡេង អភិបាល នៃគណៈអភិបាល ក្រុងព្រះសីហនុ បានមានប្រសាសន៍ក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុក្ខខាងលើនេះថា គណបក្សប្រជាជនកម្ពុជា តែងតែជួយនូវទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅពេលបងប្អូនមានការខ្វះខាត់នៅស្បៀងអាហារ គឺគណបក្សប្រជាជនកម្ពុជាផ្ដល់ជូនដល់បងប្អូនដោយមិនទុកឱ្យបងប្អូនប្រជាពលរដ្ឋណាមួយជួបនូវភាពខ្វះខាតស្បៀងអាហារនោះទេ ហើយនាពេលកន្លងមកនេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតែងតែគិតគូរដល់បងប្អូនប្រជាពលរដ្ឋបានផ្ដល់នូវស្បៀងអាហារក្នុងអំឡុងពេលជំងឺកូវីដ-១៩ រាលត្បាតជាសកល ជាមួយគ្នានោះផងដែរសម្ដេចតេជោបានខិតខំប្រឹងប្រែងរិះរកវ៉ាក់សាំងចាក់ជូនដល់បងប្អូនប្រជាពលរដ្ឋ រស់នៅប្រទេសកម្ពុជាយើងចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកួវិដ-១៩ ក្នុងសហគមន៍ ហើយនាពេលបច្ចុប្បន្ននេះខេត្តព្រះសីហនុយើងបានអនុវត្តចាក់វ៉ាក់សាំងបានចំនួន ៤៨០០០ដូស ហើយបើតាមផែនការចំនួនតែ៥ថ្ងៃទៀតយើងនឹងបញ្ចប់យុទ្ធនាការនេះដែលមានចំនួន ៧៦០០០ដូស។

    ជាមួយគ្នានោះផងដែរលោក អ៉ី សុខឡេង អភិបាលក្រុង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមិនទាន់ទទួលការចាក់វ៉ាក់សាំងសូមរួសរាន់ទៅធ្វើការចាក់វ៉ាក់សាំងទាំងអស់គ្នា ដើម្បីចូលរួមការទប់ស្កាត់ និងការឆ្លងរីករាលដាលក្នុងសហគមន៍របស់យើង ហើយប្រសិនជាបងប្អូនប្រជាពលរដ្ឋបានទទួលការចាក់វ៉ាក់សាំងរួចរាល់ហើយ ដោយចៃដន្យណាមួយបងប្អូន ប៉ះពាល់អ្នកជំងឺកូវីដ-១៩ ឬឆ្លងជំងឺកូវីដ-១៩ គឺមានភាពងាយស្រួលក្នុងការព្យាបាលជូនបងប្អូនប្រជាពរដ្ឋដែលទទួលការចាក់វ៉ាក់សាំងរួចហើយ ក្នុងនោះដែរលោក អ៉ី សុខឡេង អភិបាលក្រុង តំណាងឱ្យបងប្អូនប្រជាពរដ្ឋសមាជិកគណបក្សប្រជាជនកម្ពុជា ក្រុងព្រះសីហនុ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ រួមទាំងឯកឧត្តម តឹករ៉េត សំរេច រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រីរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារចុះជួយក្រុងព្រះសីហនុ ជួបនូវពរជ័យ បវរសួស្តីមហាប្រសើរ និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

    ជាមួយគ្នានោះផងដែរឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលរង ខេត្តព្រះសីហនុ បានអំពាវនាវសុំឱ្យក្រុមគ្រួសារទាំងអស់ចូលរួមពីវិធីកាត់បន្ថយហានិភ័យការឆ្លងជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ចម្លងក្នុងសហគមន៍ និងលើកកម្ពស់ការផ្លាស់ប្តូរទម្លាប់អនាម័យពីអវិជ្ជមាន ទៅវិជ្ជមាន ត្រូវបន្តជានិច្ចមានអនាម័យជាប្រចាំ ដោយលាងសំអាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាកុល ជែល ហើយត្រូវពាក់ម៉ាស់ ឬក្រមាឱ្យបានជាប់ជានិច្ច និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងធ្វើតាមការណែនាំអំពីរបៀបរស់នៅធម្មតា តាមបែបគន្លងថ្មី ជាពិសេសស្ដាប់ប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ (៣ការពារ)(៣កុំ)។

    នាឱកាសនោះផងដែរឯកឧត្តម ហេង ណារ៉េត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានក្រុមការងារគណបក្សចុះក្រុងព្រះសីហនុ បានមានប្រសាសន៍ថាក្នុងថ្ងៃនេះឯកឧត្តមតំណាងឱ្យឯកឧត្តម សាយ សំអាល់ និងឯកឧត្តម តឹករ៉េត សំរេច បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថ្នាំ(វីតាមីនសេ)ចែកជូនដល់ បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ទាំង៤ ក្រុងព្រះសីហនុ ទាំងអស់នេះគឺឆ្លុះបញ្ចាំងឱ្យឃើញថាជាទឹកចិត្តស្រឡាញ់ ក្តីនឹករលឹកពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងតែផ្ដាំផ្ញើ ដល់សមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់ឱ្យយកចិត្តទុកដាក់ខ្ពស់ពីបងប្អូនប្រជាពលរដ្ឋ ហើយក្នុងវប្បធម៌ចែករំលែក ដោយបាននាំយកគ្រឿងឧបភោគបរិភោគក្នុងថ្ងៃនេះគឺជាការរួមចំណែកទាំងអស់គ្នា ដើម្បីឱ្យបានរៀបចំកម្មវិធីនេះឡើង ក្នុងគោលបំណងជួបសំណេះសំណាល និងសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋ សមាជិកគណបក្សប្រជាជនកម្ពុជា ទាំងអស់នេះហើយជាវប្បធម៌ចែករំលែកដែលគណបក្សប្រជាជនផ្កាន់ជាប់ ហើយគួរឲ្យកត់សម្គាល់ផងដែរថា ក្រុងព្រះសីហនុរបស់យើងអំឡុងពេលពីរឆ្នាំ នៃបច្ចុប្បន្ននេះគឺ ការអភិវឌ្ឍន៍យ៉ាងលឿនណាស់ មិនគួរឲ្យនឹកស្មាន ទាំងនេះហើយដោយក្រោមការដឹកនាំចង្អុលបង្ហាញពីអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាម្លប់ដ៏ត្រជាក់ត្រចង់ របស់គណបក្សប្រជាជនកម្ពុជា៕ដោយ វ៉ាន់ នី

    spot_img

    អត្ថបទទាក់ទង

    spot_img