More

    ឯកឧត្តម នាយឧត្តម សេនីយ៍ ប៊ុន លើត ចុះសួរសុខទុក្ខដល់ទារិកាម្នាក់ឆ្លងកូវីដ១៩ និងអញ្ជើញពិនិត្យទីតាំងចាក់វ៉ាក់សាំង

    spot_img

    កោះកុង÷ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការ ក្រសួងការពារ ជាតិ និងជាប្រធានក្រុមការងារចាក់វ៉ាក់ សាំងប្រចាំខេត្តកោះកុង នៅថ្ងៃអាទិត្យ ទី២៧ ខែមិថុនា ឆ្នាំ២០២១ បានអញ្ជើញ ចុះពិនិត្យទីតាំងចាក់វ៉ាក់សាំង ដែលជាថ្ងៃទី៣ នៃយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ ក្នុងឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ។

    ជាមួយគ្នានោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន លើត បានអញ្ជើញសួរសុខទុក្ខទារិកាម្នាក់ ដែលឆ្លងជំងឺកូវីដ-១៩ ពីជីតា នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ដែលស្ថិតក្នុងវិទ្យាល័យថ្មស និងបានផ្ដាំផ្ញើឱ្យលោកគ្រូពេទ្យព្យាយាមមើលថែ និងយកចិត្តទុកដាក់ក្នុងការព្យាបាលឲ្យអស់ពីសមត្ថភាព ដល់ទារិកាដែលបានឆ្លងជម្ងឺ និងឧបត្ថម្ភថវិកាចំនួន ២០០ ដុល្លារ ដល់ទារិកាផងដែរ ៕ ដោយ សុគន្ធី

    spot_img

    អត្ថបទទាក់ទង

    spot_img