More

    ពិតជាអាសូណាស់ ! បុរស២ម្នាក់ បានស្លាប់នៅក្នុងភ្លក់ភ្លើងយ៉ាងអាណោចអាធ័ម ដោយជិះម៉ូតូបុកគ្នា

    spot_img

    (បាត់ដំបង) យ៉ាងហោចណាស់មនុស្សចំនួន០២នាក់បានឆេះស្លាប់ភ្លាមៗនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងរវាងម៉ូតូ០២គ្រឿងបុកគ្នាពេញទំហឹង នៅកណ្តាលក្រុងបាត់ដំបង។

    ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី២៦.ខែមិថុនា ឆ្ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវជាតិ៥៧ ស្ថិតត្រង់ចំណុចភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ។

    ប្រភពបានប្រាប់បន្តថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីមC125ពណ៌ខ្មៅ មួយគ្រឿងពាក់ស្លាកលេខ បាត់ដំបង 1AI .5563 បើកបរដោយឈ្មោះ ហូរ ភេទប្រុស អាយុ៧២ឆ្នាំ រស់នៅភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុង បាត់ដំបង បើកបរក្នុងទិសដៅពីកើតទៅលិច ដោយមានដឹកសាំង០១ពីដុងផង លុះមកដល់ចំណុចកើតហេតុខាងលើ ម៉ូតូបានបត់ឆ្វេងឡើងផ្លូវចូលផ្ទះ ក៏បានបុកជាមួយម៉ូតូ០១គ្រឿងផ្សេងទៀតម៉ាកហុងដាឌ្រីម C125ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1F.6232 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះក្នុងទិសដៅពីលិចទៅកើតពេញទំហឹងបណ្តាលអោយផ្ទុះពីដុងសាំងស្រោចខ្លួនក្បែរភ្នក់ភ្លើងដែលគេដុតសំរាមនៅចិញ្ចើមផ្លូវបណ្តាលអោយឆាបឆេះទាំងមនុស្សម៉ូតូស្លាប់យ៉ាងអណោចអធ័មទាំង០២នាក់តែម្តង។

    ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅដល់ធ្វើកំណត់ហេតុនិងប្រគល់សពតាអាយុ៧២ឆ្នាំ អោយខាងសាច់ញាតិយករៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែកសាកសពម្នាក់ទៀតដែលមិនស្គាល់អត្តសញ្ញាណត្រូវបានសមត្ថកិច្ចយកទៅតម្កល់ក្នុងវត្តក្បែរក្រុងដើម្បីរងចាំសាច់ញាតិមកទទួលយក ដោយឡែកមធ្យោបាយទាំងពីរត្រូវបានយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕ដោយភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img