More

    ភ្ជង់ប្លន់យកម៉ូតូមួយ គ្រឿងនិងទូរស័ព្ទដៃបានសម្រេចមិនរំខានសមត្ថកិច្ច នៅសង្កាត់អូបែកក្អម

    spot_img

    ភ្នំពេញ: យុវជនម្នាក់ជិះម៉ូតូមួយគ្រឿងចេញពីកម្មវិធីមិត្តភក្កិត្រឡប់ទៅផ្ទះត្រូវបានជនសង្ស័យមួយក្រុមមានគ្នា៤ នាក់ជិះម៉ូតូចំនួន២ គ្រឿងបានធ្វើសកម្មភាពដកកាំភ្លើងភ្ជង់រួចប្លន់យកម៉ូតូមួយគ្រឿងនិងទូរស័ព្ទដៃមួយគ្រឿងបានសម្រេចគេចខ្លួនដោយសុវត្ថិភាព។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងប្រមាណជាង៩ យប់ឈាមថ្ងៃទី ២៥ ខែមិថុនាឆ្នាំ ២០២១ នៅក្បែរការ៉ាស់សាំង តូតាល់ តាមបណ្តោយផ្លូវ៣៧១ សឡា ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    ជនរងគ្រោះមានឈ្មោះជឹម បារមី ភេទប្រុស អាយុ២០ ឆ្នាំ មុខរបរកីឡាតៃក្វាន់ដូជម្រើសជាតិ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    តាមការរៀបរាប់ពីជនរងគ្រោះបានប្រាប់ឲ្យដឹងថាមុនកើតហេតុរូបគេបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្គុបពីពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1HZ-1608ចេញពីកម្មវិធីមិត្តភក្កិ នៅម្ដុំផ្សារបឹងបៃតងសែនសុខ គោលបំណងត្រឡប់ទៅផ្ទះ ដោយធ្វើដំណើរតាមបណ្តោយផ្លូវ ៣៧១ ទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែលេចមុខជនសង្ស័យចំនួន៤ នាក់ជិះម៉ូតូឌ្រីមសង់ចំនួន២ គ្រឿងមិនចាំស្លាកលេខ បានដកកាំភ្លើងខ្លីមិនចាំម៉ាកមួយដើមភ្ជង់ទៅលើរូបគេឲ្យឈប់ធ្វើឲ្យរូបគេភ័យស្លន់ស្លោជិះម៉ូតូរត់ទមុខបន្តិចបណ្តាលដួល ខណៈនោះក៍មានជនសង្ស័យ២នាក់ដែលជាបក្សពួកបានមកប្រាប់ថាជួយលើកម៉ូតូ ហើយជួយលើករួចក៍នាំគ្នាជិះយកទៅបាត់តែម្ដង។

    ក្រោយកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អមដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្វែងរកម៉ូតូមកវិញ៕ដោយ កុសល

    spot_img

    អត្ថបទទាក់ទង

    spot_img