More

    អាសូរណាស់!!ស្ត្រីម្នាក់ត្អូញត្អែប្រាប់ប្ដីថាមិនស្រួលខណ:ប្តីខំជូនមកពេទ្យមិនដល់ផងដាច់ខ្យល់កណ្ដាលផ្លូវ បង្កឲ្យមានភ្ញាក់ផ្អើលទាំងយប់

    spot_img

    ភ្នំពេញ ស្ត្រីម្នាក់មានជំងឺប្រចាំកាយជាប់ខ្លួនជាយូរមកហើយដោយត្អូញត្អែប្រាប់ប្ដីថាមិនខ្លួនស្រួលខ្លួនខណៈប្ដីប្រញាប់ប្រញាល់បញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យឯកជនមួយលន្លែងមិនទាន់ដល់ផងបានដាច់ខ្យល់ស្លាប់ក្បែពេទ្យ យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១យប់ថ្ងៃទី ២៥ខែមិថុនាឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវ ២០០២ ក្បែរនិងមន្ទីរពេទ្យឯកជនមួយកន្លែង ក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ។

    តាមការរៀបរាប់ពីប្ដីជនរងគ្រោះបានប្រាប់ឲ្យដឹងថាប្រពន្ធរបស់គាត់ធ្លាប់មានប្ដីនិងមានកូនម្នាក់ រូចម្តងហើយ ក្រោយមកក៏បានលែងលះគ្នាទៅវិញ បន្ទាប់មករូបគាត់និងប្រពន្ធក៍បាមជួបគ្មាហើយស្រលាញ់ដោយយកគ្មាយែម្តងមិនបាមរៀបការនិងនោះទេតែចាស់ទុំ និងភូមិសង្កាត់បានដឹងលឺ ហើយបានរួមរស់និងគ្នាបានមានកូន ២ នាក់ថែមទៀតសរុបទាំងកូនប្តីមុននឹងគាត់ចំនួន៣ នាក់នៅក្នុងបន្ទុកដោយរស់នៅជាមួយគ្នាថែមទាំងប្រធន្ធរបស់គាត់មានជម្ងឺប្រចាំកាយរោគស្ត្រី(ទាស់)និងឬដូងបាតផង។ប្រភពដដែរបានបន្តទៀតថាមុនកើតហេតុ ប្រពន្ធបានត្អូញត្អែប្រាប់ថាមិនស្រួលខ្លួនជួយកោសខ្យល់ ឲ្យផង ខណៈនោះរូបគាត់ឃើញសភាពមិនស្រួលដោយប្រពន្ធដូចជាមានសភាពធ្ងន់ធ្ងរពេកក៏បានបញ្ជូនទៅពេទ្យឯកជនមួយកន្លែងខណ:មកដល់ក្បែរផ្ទះពេទ្យមិនទាន់បាមហៅពេទ្យស្រាប់ប្រពន្ធរបស់គាត់បានស្លាប់បាត់បង់ជីវិតទៅហើយ យ៉ាងអាណោចអាធ័មតែម្តង។រួចក៏មានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ជូនទៅសមត្ថកិច្ចភ្លាមៗ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានពិនិត្យនៅកន្លែងកើតហេតុរួចបានទំនាក់ទំនងទៅខាងផ្នែកជំនាញឲ្យចុះមកធ្វើកោសល្យវិច័យងាយស្រួលប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយកុសល

    spot_img

    អត្ថបទទាក់ទង

    spot_img