More

    ស្រូវរបស់បងប្អូន ប្រជាពលរដ្ឋ នៅឃុំថ្មីស្រុកគូលែន រាប់រយហិកតារ ត្រូវបានខូចខាតដោយសារធម្មជាតិរាំងស្ងួត

    spot_img


    ខេត្តព្រះវិហារ.ដោយសារតែកូនរដូវប្រាំង១ក្នុងពាក់កណ្តាលឆ្នាំ២០២១នេះបានអូសបន្លាយរយះពេលវែងដែលលក្ខណះបែបនេះហើយធ្វើអោយភាពរាំងស្ងួតដែលបង្កឡើងពីរកូនរដូវប្រាំងនេះបានធ្វើអោយផលដំណាំរួមផ្សំនឹងជាពិសេសគឺដំណាំស្រូវនឹងស្រូវពង្រោះរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិថ្នល់បែកឃុំថ្មីក៏ដូចជាឃុំ១ចំនួនក្នុងស្រុកគូលែនរងនូវកាខូចខាតជាង៥០%នាពេលបច្ចុប្បន្ននេះកត្តាទាំងនេះហើយនឹងធ្វើអោយពួកគាត់ជួបឧបសគ្គក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់នាពេលបច្ចុប្បន្ននិងជាពិសេសបំផុតប្រឈមមុខនិងឆ្នាំខាងមុខនេះ។

    បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិថ្នល់បែកឃុំថ្មីដោយពួកគាត់លើកឡើងថាគិតមកដល់និងថ្ងៃនេះពូជស្រូវដែលពួកគាត់បានយកទៅពង្រោះកន្លងមកគឺអ្នកខ្លះពង្រោះចំនួន២ទៅ៣ដងហើយៗព្រោះហើយដុះមកក៏ងាប់ទៅវិញជាបន្តរបន្ទាប់ដោយសារតែភាពរាំងស្ងួតនេះបានអូសបន្លាយរយះពេលវែងដូចសព្វថ្ងៃពួកគាត់ដែលជាអ្នកជួបនូវបញ្ហាទាំងអស់ខាងលើដោយពួកគាត់គោរពស្នើរស់ុកិច្ចអន្តរាគមន៏ពីសំណាកឯកឧត្តមប្រាក់ សុវណ្ណអភិបាលនៃគណអភិបាលខេត្តព្រះវិហារនឹងលោកប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញនិងនេសាទខេត្តព្រះវិហារមេត្តាជួយផ្តល់ជាពូជស្រូវជូនដល់ពួកគាត់ផងសម្រាបអោយពួកគាត់យកមកត្រៀមទុកសម្រាបពង្រោះនៅពេលផុតកូនរដូវប្រាំងនាពេលខាងមុខនេះបើសិនជាមានភ្លៀងធ្លាក់មកសារជាថ្មីបន្តរទៀតនោះ៕

    ការផលប៉ះពលទៅលើផលដំណាំក៏ដូចជាស្រូវពង្រោះដែលជាស្រូវវស្សារបស់បងប្អូនប្រជាពលរដ្ឋក្នុងឃុំថ្មីបង្កឡើងដោយតែភាពរាំងស្ងួតដែលបានអូសបន្លាយក្នុងកូនរដូវប្រាំងក្នុងពាក់កណ្តាលឆ្នាំ២០២១នេះលោក គុណ ហ៊ុយមេឃុំថ្មីបានប្រាប់មកអ្នកសាព៏តមានយើងនៅល្ងាចថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២១នេះថាផលប៉ះពាល់ដែលបង្កឡើងពីកូនរដូវប្រាំងនេះសម្រាបឃុំថ្មីរបស់លោកមានចំនួន៦ភូមិដោយគិតទាំងភូមិរណបផងនោះគឺមានផលប៉ះពាល់ទាំងអស់លោកថាសម្រាបស្រូវពង្រោះលើកទី១ដែលបានព្រោះកាលពីដើមឆ្នាំនោះគឺបានងាប់និងខូចខាតអស់១សារទៅហើយដោយឡែកស្រូវពង្រោះដែលបងប្អូនប្រជាពលរដ្ឋពង្រោះលើកទី២នឹងលើកទី៣នេះមកដល់និងថ្ងៃនេះគឺខូចខាតអស់ជាង50%ទៀតហើយ តែបើទោះបីយ៉ាងនេះក៏ដោយលោកមេឃុំថាបច្ចុប្បន្ននេះលោកនៅមិនទាន់ដឹងតួរលេខទំហុំនៃកាខូចខាតនោះថានិងមានចំនួនប៉ុន្មានហិតាអោយពិតប្រាកដនោះទេដោយលោកកំពុងចាត់អោយលោកមេភូមិនិមួយៗដើរស្រង់ស្ថិតិហើយ។

    ដោយឡែកលោកប៉ាង យៀត អភិបាលស្រុកគូលែនបានប្រាប់មកអ្នកសាពត៏មានយើងតាមទូរសព្វ័នៅល្ងាចថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២១នេះថាចំពោះផលប៉ះពាល់ដែលបង្កឡើងដោយកូនរដូវប្រាំងនេះស្រុករបស់លោកគឺមានផលប៉ះពាល់ទៅលើផលដំណាំរួមផ្សំក៏ដូចជាដំណាំដែលជាស្រូវពង្រោះរបស់បងប្អូនប្រជាពលរដ្ឋរបស់លោកហ្នឹងគឺមានទូទាំងស្រុក តែកន្លែងឃុំខ្លះក៏ប៉ះពាល់តិចកន្លែងឃុំខ្លះក៏ប៉ះពាល់ខ្លាំងទៅ តែបើទោះយ៉ាងនេះក្តីលោកអភិបាលស្រុកថាបច្ចុប្បន្នគណកម្មកាគ្រប់គ្រង់គ្រោះមហន្តរាយគេបាននឹងកំពុងចុះសិក្សាដើម្បីធ្វើស្ថិតិពីផលខូចខាតនោះហើយដែរ។ដោយ សួនក្រែង

    spot_img

    អត្ថបទទាក់ទង

    spot_img