More

    អាជីវករមួយចំនួន នៅផ្សារសាមគ្គី បានរើអីវ៉ាន់របស់ខ្លួន លក់ដូរនៅខាងក្រៅ ខណ:រដ្ឋបាលខេត្តប៉ៃលិនប្រកាសបិទផ្សារជាបណ្ដោះអាសន្ន

    spot_img

    (ប៉ៃលិន)៖ បន្ទាប់ពីរដ្ឋបាលខេត្ត បានបិទផ្សារសាមគ្គី ហៅប៉ាហ៊ី ស្ថិតក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន អស់រយ:ពេល១អាទិត្យ ក្រោយធ្វើតេស្តរហ័សរកឃើញអាជីវករឆ្លងជំងឺកូវីដ-១៩ រហូតមកដល់ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ មានអាជីវករ លក់ដូរនៅក្នុងផ្សារមួយចំនួន បាននាំគ្នារើឥវ៉ាន់របស់ខ្លួន ចេញមកលក់ដូរ នៅខាងក្រៅផ្សារ ដើម្បីបានថវិកាខ្លះ សម្រាប់យកទៅផ្គត់ផ្គង់ជីវ ភាពប្រចាំថ្ងៃ និងសងជំពាក់បំណុលគេផងដែរ ។

    ប្រភពព័ត៌មានពីអាជីវករ ដែលកំពុងលក់ដូរនៅខាងមុខតូបក្នុងបរិវេណផ្សារខាងលើ បានបង្ហើបប្រាប់ឱ្យភ្នាក់ងារសារព័ត៌មានយើងឱ្យដឹងថា ៖ អស់រយ:ពេល១អាទិត្យ ក្រោយពីបិទផ្សារសា មគ្គីទាំងមូល ធ្វើឱ្យពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះបញ្ហាជីវភាពប្រចាំថ្ងៃ ព្រោះអ្នកខ្លះ គ្មានដីស្រែចំការធ្វើនឹងគេនោះទេ ពោលគឺរស់ដោយសារតែរបរលក់ដូរក្នុងផ្សារប៉ុណ្ណោះ ។

    ប្រភពបន្តទៀតថា ជំងឺកូវីដ១៩ បានធ្វើឱ្យតូបទាំងអស់នៅក្នុងផ្សារ ត្រូវបានបិទទ្វារ ខណ:ដែលក្រុមគ្រួពេ ទ្យនៃមន្ទីរសុខាភិបាលខេត្តប៉ៃលិន បានពិនិត្យទៅលើអាជីវករមួយចំនួន រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ហើយភ្លាមៗ នោះ ក៏ត្រូវបានបិទផ្សារទាំងមូល ដើម្បីទប់ស្កាត់កុំឱ្យជំងឺដ៏កាចសាហាវមួយនេះ ឆ្លងរីករាលដាលចូលក្នុងសហគមន៍បន្ថែមទៀត ។ តែក្រោយពីបិទតូប ពួកគាត់មួយចំនួន បានបង្ខំចិត្ត រើឥវ៉ាន់ យកទៅលក់ដូរនៅខាងក្រៅផ្សារ ដើម្បីបានថវិកាសម្រាប់ទិញម្ហូបអាហារទទួលទានជួបជុំគ្រួសា ព្រមទាំងសន្សំថវិកាយកទៅសងជំពាក់បំណុលមីក្រូហិរញ្ញវត្ថុផងដែរ ។ តែអ្នកខ្លះមិនទាន់ហ៊ានបើកតូបនោះទេ ព្រោះខ្លាចទទួលរងការពិន័យផង និងឆ្លងជំងឺនេះផង ។

    ប្រភពបញ្ជាក់ថា ៖ រហូតមដល់ថ្ងៃដដែលនេះ ទិដ្ឋភាពក្នុងផ្សារទាំងមូល មានសភាពស្ងប់ស្ងាត់ ក៏មានផ្នែកខ្លះនៅមានអ្នកបើកលក់ដូរ គ្រឿងទេសតិចតួច ដូចជា ខ្ទឹម អំបិល ម្ទេស ម្រេច ស្ករ ម្សៅស៊ុបជាដើម ខណ:ប្រជាពលរដ្ឋមួយចំនួនចូលទៅទិញធ្វើម្ហូបអាហារ ដោយមិនសូវមានការមមា ញឹកដូចសព្វដងនោះទេ ។ ពួកគាត់ពិតជាចង់ឱ្យមានការបើកផ្សារឡើងវិញយ៉ាងឆាប់រហ័ស មិនចង់ឱ្យបិទយូរបន្តទៀតនោះទេ ព្រោះការបិទផ្សាររយ:ពេលយូរ ពិតជាធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់ពួកគាត់ខ្លាំងណាស់ ។

    ពាក់ព័ន្ធទៅនឹងបញ្ហានេះ ភ្នាក់ងារយើងបានទាក់ទងតាមទូរស័ព្ទ ទៅលោក អ៊ុន ប៊ុនលី នាយករដ្ឋបាលសាលាខេត្តប៉ៃលិន ជាច្រើនលើកច្រើនសារ តែគ្មានអ្នកទទួល ។ តែក្រោយមកភ្នា ក់ងារយើងបាន ទាក់ទងទៅលោក ស៊ុន យី អភិបាលក្រុងប៉ៃលិន លោកក៏បានឱ្យដឹងដែរថា ៖ ផ្សារសាមគ្គី ហៅប៉ាហ៊ី មិនមានការបិទយូរនោះទេ នឹងបើកឱ្យដំណើរការឡើងវិញឆាប់ៗ ខាងមុខ ដោយរង់ចាំតែលិខិតចេញពីខាងមន្ទីរសុខាភិបាលប៉ុណ្ណោះ ។

    លោកបន្តទៀតថា ក្រោយពិនិត្យឃើញអាជី វករឆ្លងជំងឺកូវីដ-១៩ ក៏បន្តទៅពិនិត្យអ្នកប៉ះពាល់ផ្ទាល់ និងមិត្តភក្តិរបស់ជនរងគ្រោះ ឃើញមានការឆ្លងជំងឺនេះមួយចំនួនដែរ កំពុងធ្វើការព្យាបាលនៅផ្ទះសំណាក់គ្រូបង្រៀន កន្លែងសម្រាប់ដាក់អ្នកជំងឺកូវីដ-១៩ ស្ថិតនៅក្នុងភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ៕ដោយ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img