More

    សង្ស័យរឿងគំនុំ!!បុរសពីរនាក់ជិះម៉ូតូ ចូលទៅវាយបុរសម្នាក់ដល់បន្ទប់ជួលត្រូវជនរងគ្រោះវាយតប តវិញបណ្ដាលឲ្យស្លាប់ម្នាក់

    spot_img

    ភ្នំពេញ: បុរសម្នាក់ក្នុងចំណោមពីរនាក់បានស្លាប់ក្រោយបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។បន្ទាប់ពីបានជិះម៉ូតូមួយគ្រឿងចូលទៅវាយបុរសម្នាក់ដល់ក្នុងបន្ទប់ជួល ដោយមិនដឹងថាជាករណីអ្វីនោះទេ តែត្រូវជនរងគ្រោះនិងអ្នកស្នាក់នៅបន្ទប់ក្បែរខាងនាំគ្នាចេញមកជួយនិង វាយតប តគ្នាទៅវិញទៅមក ប្រសេកប្រសាចចេញមកក្រៅពេញផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែរខាង និងសមត្ថកិច្ចចុះមកអន្តរាគមន៍
    កាលពីវេលាម៉ោង ០៩ និង ៤០នាទីយប់ថ្ងៃទី ២៤ខែមិថុនាឆ្នាំ នៅចំណុចបន្ទប់ជួលមួយកន្លែងតាមបណ្ដោយផ្លូវបេតុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនកើតហេតុគេឃើញបុរសពីរនាក់ជិះម៉ូតូម៉ាកអាយខុន មួយគ្រឿងមិនចាំស្លាកលេខ ប្រដាប់ដោយដំបងនិងកាំបិត ចូលទៅវាយបុរសម្នាក់ដែលប្រជាពលរដ្ឋអះអាងនិងស្គាល់ថាឈ្មោះ ង៉ោល មុខរបរជាងសំណង់ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ ដោយសង្ស័យជាករណីរឿងគំនុំ។ប្រភពដដែលបានបន្តទៀតថាបន្ទាប់មកក៍មានភ្ញាក់ផ្អើលដល់អ្នកស្នាក់នៅបន្ទប់ក្បែរខាងចេញមកជួយជនរងគ្រោះរួចក៏ដេញគ្នាចេញមកខាងក្រៅលើផ្លូវបេតុង វាយគ្នាតបទៅតបមក ប្រសេកប្រសាចបណ្ដាលឲ្យភាគីដែចូលទៅវាយគេមុនស្លាប់ម្នាក់ពេលបញ្ជូនទៅសង្គ្រោះតាមម៉ូតូកង់បីនៅឯមន្ទីរពេទ្យ។ចំណែកម្នាក់ម្នាក់ទៀត បានយកដំបងនិងកំបិតទម្លាក់ចូលក្នុងលូរួចគេចខ្លូនបាត់។បន្ទាប់មកប្រជាពលរដ្ឋបានរាយការណ៍ជូនទៅសមត្ថកិច្ចមូលដ្ឋានភ្លាម។

    សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាក្រោយកើតហេតុកម្លាំងសមត្ថកិច្ចបានចុះមកអន្តរាគមន៍ដល់ចំណុចទីតាំងកើតហេតុខាងលើភ្លាមៗដកហូតបានវត្ថុតាងបានមួយចំនួននិងឃាត់ខ្លួនមនុស្សចំនូន៥នាក់យកទៅប៉ិស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ដើម្បីធ្វើការសួរនាំនិងស្រាវជ្រាវបន្ត៕ដោយ​ កុសល

    spot_img

    អត្ថបទទាក់ទង

    spot_img