More

    បុរសម្នាក់បើករថយន្តធំទាំងស្រវឹង ជ្រុលទៅបុកផ្ទះអ្នកស្រុកបណ្តាលអោយក្មេងប្រុសស្រី២នាក់ ស្លាប់និងរបួស

    spot_img

    (បាត់ដំបង) យ៉ាងហោចណាស់ក្មេងប្រុសម្នាក់បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ និងក្មេងស្រីម្នាក់ទៀតរងរបួសធ្ងន់ ក្រោយជួបហេតុការណ៍បុរសស្រវឹងស្រាបើករថយន្តរ៉េចង្កូតបុកចូលផ្ទះ។

    ប្រភពនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា÷ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះបានកើតឡើងនៅយប់ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២១ នៅត្រង់ចំណុចភូមិថ្មី ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។

    ប្រភពបានអោយដឹងទៀតថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តដឹកដី ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-១២៦៦ បើកបរដោយឈ្មោះ ឃន គឹមឈឿន ភេទប្រុស អាយុ ២៤ឆ្នាំមានទីលំនៅក្នុងខេត្តព្រៃវែង មកស្នាក់នៅដឹកដីឲ្យក្រុមហ៊ុននៅសំណង់ធារាសាស្រ្តអាងទឹកកំពីងពួយ បានបើកបរក្នុងល្បឿនយ៉ាងលឿនក្នុងទិសដៅពីត្បូង ទៅជើងក្នុងសភាពរេចង្កូតចុះឡើងៗទំនងស្រវឹងស្រាខ្លាំងផង លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅបុកចូលក្នុងផ្ទះ ១ខ្នងរបស់ប្រជាពលរដ្ឋឈ្មោះរឿង ជុំរី បណ្តាលអោយក្មេងប្រុសឈ្មោះ រឿង សុគន្ធេសិន អាយុ ៥ឆ្នាំរបួសធ្ងន់ធ្លាយពោះវៀន និងស្លាប់ពេលដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ និងក្មេងស្រីឈ្មោះ រឿង កន្និកា ហៅ ម៉ី អាយុ១០ របួសធ្ងន់បែកក្បាលជង្គង់ខាងស្តាំ ត្រូវបានដឹកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យអេមីចិនស៊ី ខេត្តបាត់ដំបង។

    ក្រោយពេលកើតហេតុភ្លាមៗមន្រ្តីនគបាលចរាចរណ៍ស្រុក សហការជាមួយកម្លាំងស្នងការខេត្ត បានចុះទៅពិនិត្យធ្វើកំណត់ហេតុ និងបាននាំទាំងជនបង្ក រួមជាមួយវត្ថុតាងរថយន្តទៅការិយាល័យជំនាញស្នងកានគរបាលរខេត្តដើម្បីអនុវត្តបន្តតាមនីតិវិធី៕ដោយ​ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img