More

    ជនសង្ស័យចំនួន០៤នាក់ត្រូវបាន​បញ្ជូនទៅតុលាការពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

    spot_img


    (បាត់ដំបង)​ បញ្ជូនជនសង្ស័យចំនួន០៤នាក់ត្រូវបានកម្លាំង ការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កសាងសំណុំរឿងបញ្ជូនទៅតុលាការពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។

    លោកវរសេនីយ៍ឯក សុខ និមល ប្រធានការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានអោយដឹងនៅល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះថា ជនសង្ស័យទាំង០៤នាក់ដែលត្រូវបាននិងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការនាថ្ងៃនេះរួមមាន!
    ១-ឈ្មោះ ធា រដ្ឋា ហៅ រដ្ឋ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិឬស្សី១ ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង
    ២-ឈ្មោះ សេង ស៊ីឡុង ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិគារ៣ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង
    ៣-ឈ្មោះ នី សុបញ្ញា ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិគារ៣ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
    ៤-ឈ្មោះ រុន ដេវីត ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិគារ៣ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

    រួមជាមួយវត្ថុតាងរួមមាន -ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក ICE)ចំនួន០៩ថង់ ទម្ងន់ ៨,១១ក្រាមទាំងសំបក – ទូរស័ព្ទដៃចំនួន០៣គ្រឿង រួមទាំងសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀតផងដែរ៕ដោយភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img