More

    សង្ស័យមានវិបត្តិក្នុងចិត្តបុរសម្នាក់សម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានច្បារអំពៅបន្សល់ទុកម៉ូតូមួយគ្រឿង

    spot_img

    ភ្នំពេញ: បុរសម្នាក់ជិះម៉ូតូមួយគ្រឿងមកឈប់លើស្ពានច្បារអំពៅចាស់ហៅ ព្រះមុនីវង្សមិនដឹងថាមានវិបត្តិអ្វី សម្រេចចិត្ត លោតសម្លាប់ខ្លួន ចូលួឹកទន្លេបាត់ បន្សល់ទុកម៉ូតូមួយគ្រឿង កាលពី វេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២១ ខែ មិថុនា ឆ្នាំ២០២១ នៅចំណុចលើស្ពានព្រះមុនីវង្សចាស់ ហៅស្ពានច្បារអំពៅ ក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

    ជនរងគ្រោះមិនទាន់ស្ពាល់អត្តសញ្ញាណនោះទេ ដោយជិះម៉ូតូម៉ាលzoomer-xពណ៌ក្រហម លាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GV-1987។

    តាមប្រភពពីស្ត្រីម្នាក់ដែលគាត់ឃើញហេតុការណ៍នេះបានប្រាប់ឲ្យដឹហថា មុនពេលកើតហេតុគាត់កំពង់ដើររើសអេតចាយនៅលើស្ពាន ខណ:នោះក៍ឃើញបុរស រងគ្រោះខាងលើជិះម៉ូតូzoomer-x ពីកើតឡើងស្ពានមកទិសខាងលិច លុះមកដល់ពាក់កណ្ដាលស្ពាន ចំណុចកើតហេតុខាងលើ បានឈប់ម៉ូតូ រួចបានឡើងលើបង្កាន់ដៃស្ពានលោតចូលទៅក្នុងទឹកលិច បាត់ឈឹង ដោយបន្សល់ទុកម៉ូតូមួយគ្រឿងនៅកន្លែងកើតហេតុ។

    ក្រោយ មកហេតុសមត្ថកិច្ចមូលដ្ឋានបានមកពិនិត្យនូវទីតាំងកើតហេតុខាងលើ ដោយឃើញតែម៉ូតូជនរងគ្រោះនៅនិងកើតហេតុ ចំណែកជរងគ្រោះបានលោតចូលទៅក្នុងទឹកបាត់ ទើបសមត្ថកិច្ចបានយកម៉ូតូរងគ្រោះមករក្សាទុកបណ្តោះអាសន្នរងចាំធ្វើស្រាវជ្រាវរកសាច់ញាតិ ដើម្បីប្រគល់ជូនវិញ ។ចំណែកសពជនរងគ្រោះសមត្ថកិច្ចនិងស្វេងរកពេលក្រោយ៕ដោយ កុសល

    spot_img

    អត្ថបទទាក់ទង

    spot_img