More

    ខេត្តប៉ៃលិនមានអ្នកជំងឺកូវីដ-១៩ម្នាក់ស្លាប់និងរកឃើញវិជ្ជមានចំនួន ៦ ករណី

    spot_img

    (ប៉ៃលិន)តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តប៉ៃលិនករណីអ្នកវិជ្ជមានជំងឺខូចម្នាក់បានស្លាប់និងរកឃើញអ្នកមួយជាមានចំនួន ៦នាក់ផ្សេងទៀតនៅថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២១នេះ។
    អ្នកវិជ្ជមានជំងឺកូវីដទាំង ៦នាក់នោះសុទ្ធតែមានទីលំនៅនៅភូមិផ្សារព្រំឃុំស្ទឹងកាច់ស្រុកស្រាក្រៅខេត្តប៉ៃលិន។

    ចំណែកសេចក្តីជូនដំណឹងមួយទៀតបានប្រកាសថា មានបុរសជនជាតិខ្មែរអាយុ៤៦ឆ្នាំមានទីលំនៅនៅភូមិផ្សារព្រំជើងឃុំស្ទឹងកាច់ស្រុកសាលាក្រៅខេត្តប៉ៃលិនបានស្លាប់បាត់បង់ជីវិតដោយសារជំងឺរលាកថ្លើមរ៉ាំរ៉ៃទាន់រនិងវិជ្ជមានជំងឺកូវីដ19 នៅថ្ងៃទី ១៦ខែមិថុនាឆ្នាំ២០២១នេះនៅវេលាម៉ោង១៥និង៣៥នាទីនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។

    យោងតាមយូរតាមសេចក្តីជូនដំណឹងបានប្រកាសទៀតថាបុរសខាងលើបានដួលសន្លប់បាត់បង់ស្មារតីនៅផ្ទះរបស់គាត់នៅវេលាម៉ោង 8 និង 33 នាទីព្រឹកថ្ងៃដដែលនិងបានបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តនៅវេលាម៉ោង៩ និង២១នាទីក្រុមគ្រូពេទ្យបានធ្វើតេស្តរហ័សទៅលើអ្នកជំងឺបានរកឃើញថាវិជ្ជមានជំងឺកូវីដ.១៩។ដោយស្ថានភាពជំងឺរលាកថ្លើមរ៉ាំរ៉ៃធ្ងន់ធ្ងរក្រុមគ្រូពេទ្យជំនាញបានព្យាយាមជួយសង្គ្រោះសមស្របទៅតាមលក្ខណៈបច្ចេកទេសអស់ពីសមត្ថភាពនៅតែមិនអាចជួយសង្គ្រោះអាយុជីវិតអ្នកជំងឺបាន។

    តបតាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យបុរសខាងលើបានស្លាប់ដោយសារជំងឺរលាកថ្លើមរ៉ាំរ៉ៃធ្ងន់ធ្ងរឋិតនៅក្នុងដំណាក់កាលចុងក្រោយដូច្នេះសាធារណជននិងបងប្អូនប្រជាពលរដ្ឋដែលធ្លាប់មានការប្រាស្រ័យទាក់ទងដោយផ្ទាល់ឬដោយប្រយោលជាមួយអ្នកស្លាប់ខាងលើសូមមេត្តាតាមដានសុខភាពជាប្រចាំក្នុងករណីសង្ស័យត្រូវរួសរាន់ទៅជួបគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តក្រុងស្រុកឬមណ្ឌលសុខភាពដែលនៅជិតអ្នកបំផុតជារៀងរាល់ម៉ោងធ្វើការ។

    ជាមួយគ្នារដ្ឋបាលខេត្តប៉ៃលិនសូមចូលរួមចំណែកសោកស្តាយពន់ពេកនិងសូមចូលរួមមរណ:ទុក្ខយ៉ាង្រៀមក្រមជាទីបំផុតជាមួយក្រុមគ្រួសារសព៕ដោយ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img