More

    ក្នុងព្រឹត្តិការណ៍សហគមន៍20កុម្ភៈ ខេត្តបន្ទាយមានជ័យមានអ្នកស្លាប់ដោយជំងឺកូវីដ-19កើនឡើង18នាក់ មានជនជាតិថៃ02នាក់ ជនជាតិឥណ្ឌូនេស៊ី02នាក់

    spot_img


    បន្ទាយមានជ័យ៖ ចាប់មានព្រឹត្តិការណ៍សហគមន៍20កុម្ភៈ នៃការរីករាលដាលនៃជំងឺកូវីដ-19 ខេត្តបន្ទាយមានជ័យមានអ្នកស្លាប់ដោយជំងឺកូវីដ-19កើនឡើង18នាក់ មានជនបរទេស04នាក់ មកទល់និងថ្ងៃទី16 ខែមិថុនា ឆ្នាំ2021នេះ។

    មន្ត្រីសុខាភិបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា៖ នៅថ្ងៃទី16 ខែមិថុនា ឆ្នាំ2021 មានករណីស្ត្រីជនជាតិថៃម្នាក់អាយុ32ឆ្នាំបានស្លាប់ដោយវិជ្ជមានកូវីដ-19 ក្រោយពេលដែលបញ្ជូនពីមណ្ឌលព្យាបាលនៅក្រុងប៉ោយប៉ែតមកដាក់ព្យាបាលនៅមន្ទីពេទ្យមិត្តភាពកម្ពុជា.ជប៉ុនមង្គលបូរីហៅមន្ទីពេទ្យខេត្ត ដោយអាការៈធ្ងន់ធ្ងរពេកទោះជាក្រុមគ្រូពេទ្យបានព្យាយាមជួយសង្គ្រោះតាមបច្ចេកទេសជំនាញសុខាភិបាលយ៉ាងណា ក៏ជនរងគ្រោះនូវតែស្លាប់។

    យោងតាមរបាយការណ៍ខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ព្រឹត្តិការណ៍សហគមន៍20 កុម្ភៈ ខេត្តបន្ទាយមានជ័យ
    មកទល់នឹងថ្ងៃទី16 ខែ មិថុនា ឆ្នាំ2021 មានអ្នកស្លាប់ដោយវិជ្ជមានកូវីដ-19 កើនឡើងមានចំនួន18នាក់ ស្រី12នាក់ ក្នុងនោះមានជនជាតិថៃ02នាក់ស្រី01នាក់ ជនជាតិឥណ្ឌូនេស៊ី02នាក់ស្រី1នាក់។
    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី16 ខែមិថុនា ឆ្នាំ2021 នេះបញ្ជាក់ថា រកឃើញអ្នកវិជ្ជមានកូវីដ-19 មានចំនួន49នាក់ និងអ្នកជាសៈស្បើយមានចំនួន263នាក់៕ដោយក្តាមស្រែ

    spot_img

    អត្ថបទទាក់ទង

    spot_img