More

    រន្ធត់ណាស់!!រថយន្តដឹកទំនិញបុករថយន្តកាមរី បាឡែនជិះមួយគ្រួសារ ស្លាប់ម្នាក់និងរបួសជាច្រើននាក់ នៅស្តុបណតប្រីត

    spot_img

    ភ្នំពេញ: មនុស្សប្រុសស្រីក្មេងចាស់មួយគ្រួសារចំនួន៥នាក់ បានស្លាប់បាត់បង់ជីវិតស្ត្រីម្នាក់នៅកន្លែងកើតហេតុយ៉ាងះាណោចអាធម៌ ចំណែកប្រុសស្រីក្មេងចាស់៤ នាក់ទៀតរងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជិះរថយន្ដកាមរីបាឡែនមួយគ្រឿងត្រូវរថយន្តប្រភេទដឹកទំនិញធុនយក្សបុកចំពីចំហៀងពេញទំហឹង កាលពីវេលាម៉ោង១១ និង ២០ នាទីយប់ថ្ងៃទី១៦ ខែមានប៉ុណ្ណាឆ្នាំ ២០២១នៅចំណុចស្តុបប្រីត តាមដោយផ្លូវ ២០០៤ កែងនិងផ្លូវណតប្រីត ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    ជនរងគ្រោះមួយគ្រួសារ អ្នកស្លាប់និងរបួសធ្ងន់ស្រាលមិនស្គាល់អត្តសញ្ញាណនោះទេ។

    តាមប្រប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្ត កាមរីបាឡែនពណ៌ស្ករមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AA-8975បើកបរជាលក្ខណៈគ្រួសារមានប្រុសស្រីក្មេងចាស់ចំនួន៥នាក់ ក្នុងនោះក្មេងប្រុសស្រីចំនួន២នាក់ ស្ត្រីវ័យចំណាស់ចំនួន២ នាក់និងបុរសវ័យចំណាស់១នាក់ ដោយធ្វើដំណើរតាមបណ្តោយផ្លូវ ២០០៤ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចស្តុបបែកជាបួនចំណុចកើតហេតុកើយហេតុខាងលើ កុ៍មានរថយន្តប្រភេទដឹកទំនិញធុនយក្សមួយគ្រឿង ម៉ាកFUSOក្បាលពណ៌ក្រហមពាក់ស្លាកលេខព្រះសីហនុ3A-2426បើកបរដោយបុរសម្នាក់រួមដំណើរនឹងពូពីរនាក់ទៀត ដោយធ្វើដំណើរតាមបណ្តោយផ្លូវណតប្រីតទិសដៅពីត្បូងទៅជើងចាប់ហ្វ្រាំងមិនទាន់ បុកពីចំហៀងរថយន្តខាងស្តាំពេញទំហឹង បណ្ដាលឲ្យស្ត្រីវ័យចំណាស់ម្នាក់ដែលអង្គុយនៅខាងមុខអែបនឹងតាកុងគៀបជាប់ស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមយ៉ាងអាណោចអាធម៌ៗ ចំណែកក្មេងចាស់ប្រុសស្រី៤នាក់ទៀតរងរបួសធ្ងន់ស្រាលក្នុងនោះ មានក្មេងប្រុសម្នាក់សំណាងជាងគេរបស់ស្រាល។បន្ទាប់មកអ្នករងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ចំណែកស្ត្រីដែលស្លាប់ជាប់នៅក្នុងរថយន្តត្រូវបានបងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចនាំគ្នាជួយគាស់ចេញយកសាកសពមកតម្កល់ទុកក្នុងរថយន្ត សាមុយបណ្ដោះអាស។ចំណែកតៃកុងរថយន្តបង្កឃើញសភាពមិនស្រួលបើកទ្វារចុះរត់គេចខ្លួនបាត់ស្រម៉ោល បន្សល់ព្រូពីរនាក់រត់មិនទាន់ត្រូវប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ច។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុទុកគាត់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ​ កុសល

    spot_img

    អត្ថបទទាក់ទង

    spot_img