More

    ប្រជាពលរដ្ឋនៅតែបន្តចាញ់បោកមេខ្យល់នាំឆ្លងដែនខុសច្បាប់ នៅស្រុកម៉ាឡៃ

    spot_img


    (បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋដែលមានបំណងចង់ទៅរកការងារធ្វើនៅប្រទេសថៃ ក្នុងវិបត្តិកូវីដ-19 នៅតែបន្តចាញ់បោកមេខ្យល់នាំឆ្លងដែនខុសច្បាប់ បោកយកលុយ រួចទំលាក់ចោលក្នុងចំការពោតជាយដែនកម្ពុជា.ថៃ ភូមិបឹងរាំង ឃុំអូរស្រទ្បៅ ស្រុកម៉ាឡៃ ត្រូវបានកម្លាំងជួរមុខល្បាតប្រទះឃើញ អប់រំយកទៅធ្វើចត្តាឡីស័ក។

    លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃបានឲ្យដឹងថា ពលករទាំង09នាក់ ស្រី03នាក់ នៅថ្ងៃទី15 ខែមិថុនា ឆ្នាំ2021 ត្រូវបានកម្លាំង យោធាសឹករងស្រុកម៉ាទ្បៃ និង កម្លាំងវរសនាតូចនគរបាលការពារព្រំដែនគោក815(ប៉ុស្តិ៍ដើមត្រសេក) បានល្បាតប្រទះឃើញ និងប្រគល់ពលករដែលបម្រុងឆ្លងដែនទៅកាន់ប្រទេសថៃដោយខុសច្បាប់ មកផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ចាត់ការតាមនីតិវិធី។

    លោកវរសេនីយ៍ឯក បេន សំអាត បានឲ្យដឹងទៀតថា ក្រោយពេលសួរនាំ ពួកខ្លួនបានធ្វើដំណើរមកស្រុកម៉ាឡៃដើម្បីឆ្លងដែនទៅប្រទេសថៃដោយពួកខ្លួនមានទំនាក់ទំនងជាមួយមេខ្យល់(មិនស្គាល់អត្តសញ្ញាណ)ប្រើលេខទូរស័ព្ទ077751497ហើយពួកខ្លួនត្រូវបានតាក់ស៊ី(មិនស្គាល់អត្តសញ្ញាណ)ធ្វើការដឹកជញ្ជូនក្នុងនោះថ្លៃឡានក្នុងម្នាក់ៗ1500បាត និង50000រៀលហើយពេលទៅដល់ថៃក្នុងម្នាក់ៗគេយក4,200បាតទៀត ប៉ុន្តែពេលពួកខ្លួនមកដល់ចំណុចមុខស្តង់ដំឡូងក្នុងស្រុកម៉ាឡៃ អ្នកបើកឡានបានទំលាក់ពួកខ្លួនចុះ ហើយមានអ្នកនាំបន្តទៅលាក់ខ្លួនក្នុងចំការពោត។

    ពលករទាំង09នាក់ខាងលើ ក្រោយពីអប់រំណែនាំរួច ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក នៅវិទ្យាល័យម៉ាឡៃ ដើម្បីតាមដានសុខភាពរកជំងឺកូវីដ-19 ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-19៕ដោយ ក្តាមស្រែ

    spot_img

    អត្ថបទទាក់ទង

    spot_img