More

    ឃ្លាំងស្តុកខោអាវគីប កំរាលព្រំ និងកន្ទេល របស់អាជីវករខ្មែរនៅផ្សារ(ផៃលីន)ផ្សារ៉ុងក្លឿ ត្រូវបានអគ្គិសភ័យឆាបឆេះ ទាំងស្រុង

    spot_img


    (បន្ទាយមានជ័យ)៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅវេលាម៉ោង 21.00នាទី ថ្ងៃទី14 ខែមិថុនា ឆ្នាំ 2021 ឃ្លាំងស្តុកខោអាវគីម កំរាលព្រំ កន្ទេល របស់អាជីវករខ្មែរនៅផ្សារ(ផៃលីន)ផ្សារ៉ុងក្លឿ ត្រូវបានអគ្គីសភ័យឆាបឆេះទាំងស្រុង ដែលស្ថិតនៅទល់មុខផ្សារBig-C នៅក្នុងភូមិដងងូ ឃុំប៉ារ៉ៃ ស្រុកអរញ្ញ ខេត្តស្រះកែវ ប្រទេសថៃ។

    សមត្ថកិច្ចថៃបានឲ្យដឹងថា ឃ្លាំងដែលឆេះនេះ ជាឃ្លាំងដែលខ្មែរបានជួលទុកដាក់កំរាលព្រំ កន្ទេលធំ និងខោអាវគីម គឺឃ្លាំង K-72 និង K73។ សមត្ថកិច្ចថៃបញ្ជាក់ថា បើយោងតាមអ្នកយាមឃ្លាំងបានរៀបរាប់ប្រាប់ថា មុនកើតហេតុ មានការឆ្លងចរន្តអគ្គីសនីពីលើដំបូងឃ្លាំង និងមានផ្កាភ្លើងធ្លាក់មកលើឃ្លាំង ក៏មានអគ្គីភ័យឆាបឆេះតែម្តង ហើយក្នុងឃ្លាំងនោះផ្ទុករបស់សុទ្ធតែជាក្រណាត់ដែលបណ្តាលឲ្យមានការឆាបឆេះលឿនខ្លាំង ធ្វើឲ្យឃ្លាំងចំនួនពីរត្រូវខូចខាតទាំងស្រុងតែម្តង។

    សមត្ថិច្ចថៃបញ្ជាក់ថា គិតត្រឹមម៉ោង7ព្រឹកថ្ងៃទី15 ខែមិថុនា ឆ្នាំ2021នេះ នៅមិនទាន់អាចសន្និដ្ឋានបានទេ ថា អគ្គីភ័យនេះឆាបឆេះ ដោយមូលហេតុអ្វីពិតប្រាកដនៅឡើយ ដោយចាំមកពិនិត្យនៅព្រឹកនេះសិន។ តែបើយោងតាមពលរដ្ឋខ្មែរដែលនៅនឹងឃ្លាំងផ្ទាល់ សន្និដ្ឋានថា ទាំងសំបកឃ្លាំង និងសម្ភារៈដែលបានបំផ្លាញដោយអគ្គីភ័យនេះ អស់ទឹកប្រាក់សរុបប្រមាណមិនតិចជាង5.000.000បាត (ប្រាំលានបាត)នោះទេ៕ដោយ​ ក្តាមស្រែ

    spot_img

    អត្ថបទទាក់ទង

    spot_img