More

    លោកសុខសុទ្ធីអភិបាលរងខេត្តកោះកុងដឹកនាំកិច្ចប្រជុំពិនិត្យលើសំណើរសុំចុះ បញ្ជីដីរបស់លោក គិត ទៀ នៅឃុំបឹងព្រាវ

    spot_img

    កោះកុង÷ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមាន ការណែនាំ និងអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិ បាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពិនិត្យលើសំណើសូមចុះបញ្ជីដីរបស់ លោក គិត ទៀ ដែលមានទីតាំងដីស្ថិតនៅភូមិស្ទឹងឆាយ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ។

    ក្នុងកិច្ចប្រជុំនេះដែរ ដោយមាន សមាស ភាពចូលរួមមាន លោកប្រធានមន្ទីរកសិ កម្ម រុក្ខាប្រមាញ់ និងនេសាទ លោកអភិបាលស្រុកស្រែអំបិល នាយកទីចាត់ការអន្តរវិស័យ តំណាងមន្ទីរបរិស្ថាន តំណាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី មេឃុំបឹងព្រាវ ប្រធានការិយាល័យភូមិបាលស្រុក និងអ្នកពាក់ព័ន្ធ ។

    បន្ទាប់ពីកិច្ចប្រជុំពិភាក្សារួច ពាក់ព័ន្ធនឹងការស្នើសុំចុះបញ្ជីដីនេះ ក្រុមការងារបានចុះពិនិត្យស្ថានភាពទីតាំងដីជាក់ស្តែង។
    ជាមួយគ្នានេះដែរ លោក សុខ សុទ្ធី អភិបាលរងខេត្ត បានណែនាំដូចខាងក្រោម៖
    ១/ក្រុមការងារជំនាញត្រូវចុះចុចយកនិយាមកាដី និងតំឡើងផែនទីគំនូសបង្ហាញទីតាំងដីឱ្យបានច្បាស់លាស់
    ២/ម្ចាស់សំណើត្រូវចូលរួមសហការជាមួយក្រុមការងារក្នុងការចង្អុលបង្ហាញព្រំដី
    ៣/រដ្ឋបាលស្រុកត្រូវសម្របសម្រួលដឹកនាំអនុវត្តកិច្ចការនេះ
    ៤/បន្ទាប់ពីក្រុមការងារចុះចុចនិយាមកា និងតំឡើងផែនទីទីតាំងដីរួច ត្រូវបញ្ជូនទិន្នន័យមករដ្ឋបាលខេត្ត ដើម្បីប្រជុំពិនិត្យ អនុវត្តនីតិវិធីបន្ត ៕ ដោយ សុគន្ធី

    spot_img

    អត្ថបទទាក់ទង

    spot_img