More

    អភិបាលខេត្តប៉ៃលិនអំពាវនាវដល់ពូៗម៉ូតូឌុបនិងតាក់ស៊ី សូមកុំភ្លេចខ្លួន បន្តអនុវត្តន៍៣ការពារ៣កុំរបស់រាជរដ្ឋាភិបាល នេះជាវិធីដ៍ល្អសំរាប់ការពារ មេរោគ កូវីដ-១៩

    spot_img

    (ប៉ៃលិន)ថ្លែងនៅក្នុងការចែកអាវក្រៅដែលជាតំណាងឲ្យសមាគមន៍ម៉ូតូឌុបខេត្តប៉ៃលិនកាលពីថ្ងៃទី១០ខែមិថុនាឆ្នាំ២០២១នេះ លោកជំទាវបានស្រីមុំ អភិបាលខេត្ត បានណែនាំនិងអំពាវនាវដល់លោកអ៊ំលោកពូដែលជាម៉ូតូឌុបទាំងអស់ត្រូវតែបន្តអនុវត្តន៍៣ការពារ៣កុំរបស់រាជរដ្ឋាភិបាលដើម្បីការពារការឆ្លងជម្ងឺកូវិដ.១៩កាន់តែខ្លាំងនេះជាទឹកចិត្តដោយស្មោះរបស់លោកជំទាវក្នុងនាមថ្នាក់ដឹកនាំតែងតែយល់ពីសុខទុក្ខរបស់ពលរដ្ឋខ្លួនហើយកន្លងមក ចំពោះលោកអ៊ុ លោកពូ សមាគមន៍ម៉ូតូឌុប តាក់សុី ប៉ៃលិនយើង
    លោកជំទាវ តែងតែបារម្ភពី សុវត្តិភាព
    សុខភាព អ៊ុ ពូ បងប្អូនទាំងអស់ ព្រោះមុខរបរនេះ ហានិភ័យងាយទទួលការឆ្លងមេរោគ កូវីដ-១៩
    បំផុត។

    លោកជំទាវអភិបាលខេត្តបានមានប្រសាសន៍ថា ថ្ងៃនេះខ្ញុំកក់ក្តៅមួយកំរិតទៀត តែ
    ទោះបីយ៉ាងណា សូមលោកអ៊ុ លោកពូ បងប្អូនកុំភ្លេចខ្លួន នៅតែបន្ត ពាក់ម៉ាស់ លាងដៃ រក្សាគម្លាត នេះជាវិធីក្នុងការ ការពារ ឆ្លងមេរោគ កូវីដ-១៩។

    ជាមួយគ្នាលោកជំទាវអភិបាលខេត្តប៉ៃលិនតំណាងឲ្យលោកអ៊ុ លោកពូ សមាគមន៍ម៉តូឌុប តាក់សុី ប៉ៃលិន ទាំងអស់ សូមគោរពថ្លែងអំណរគុណ ចំពោះសម្តេចតេជោ ហ៊ុនសែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ដែលសម្តេចទាំងទ្វេ តែងតែគិតគូរកូនចៅប្រជារាស្រ្តគ្រប់ស្រទាប់វណ្ណះ សម្តេចនៅរួមសុខរួមទុក្ខជាមួយប្រជារាស្រ្ត គ្រប់កាល:ទេស: ។

    រំលឹកដែរថាសមាគមន៍ម៉ូតូឌុបនៅខេត្តប៉ៃលិននេះគឺផ្តួចផ្តើមឡើងដោយលោកជំទាវបានស្រីមុំកាលពីឆ្នាំ២០១៩កាលពីលោកជំទាវនៅជាតំណាងរាស្រ្តមណ្ឌលប៉ៃលិន៕ដោយ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img