More

    អះអាងខ្លួនជានួយការចៅក្រមសាលាដំបូងខេត្ត ដើរឆបោកយកលុយដោះស្រាយរឿង ត្រូវឃាត់ខ្លួនបញ្ជូនទៅតុលាការ

    spot_img


    (បន្ទាយមានជ័យ)៖ កម្លាំងជំនាញព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ចូនជនសង្ស័យដែលអះអាងខ្លួនថា ជាជំនួយការចៅក្រមសាលាដំបូងខេត្តបន្ទាយមានជ័យ ដើរឆបោកយកលុយពីប្រជាពលរដ្ឋថា ជួយដោះស្រាយរឿង ទៅកាន់ទៅតុលាការ នៅព្រឹកថ្ងៃទី09 ខែមិថុនា ឆ្នាំ 2021 ដើម្បីចាត់ការបន្ត។
    លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ នី ឆេងឡេង ភេទប្រុស អាយុ24ឆ្នាំ រស់នៅភូមិក្បាលស្ពាន01 សង្កាត់.ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

    លោក នួន នីណារ៉ូ បញ្ជាក់ថា ក្រោយពីទទួលបានពាក្យបណ្តឹងជនរងគ្រោះចំនួន៣រូប និងសុំគោលការណ៍ថ្នាក់លើ រួមទាំងមានការឯកភាពពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ចុះឃាត់ខ្លួនជនសង្ស័យយកមកសួរនាំ។

    លោក នួន នីណារ៉ូ បញ្ជាក់បន្ថែមថា ពេលសួរនាំជនសង្ស័យ ឈ្មោះ នី ឆេងឡេង បានសារភាពថា នៅថ្ងៃទី03 ខែមេសា ឆ្នាំ2021 រូបគេបានមកធ្វើការផ្នែកជំនួយការចៅក្រមនៅសាលាដំបូងខេត្តបន្ទាយមានជ័យ ហើយចាប់តាំងពីពេលនោះមក រហូតដល់ថ្ងៃទី08 ខែឧសភា ឆ្នាំ2021 រូបគេបានបោកប្រាក់អ្នកនៅក្នុងក្រុងប៉ោយប៉ែតជាបន្តបន្ទាប់ យអះអាងថា គេជាក្រឡាបញ្ជី និងជាជំនួយការផ្ទាល់របស់លោកចៅក្រម អាំង ចិន្ដា ទៀតផង ពេលនោះមានមនុស្សជាច្រើនជឿជាក់លើរូបគេ ហើយបានពឹងពាក់រូបគេឱ្យជួយរត់ការប្លង់ដី ដោយរូបគេយកប្រាក់ចំនួន2,800ដុល្លារ អ្នកខ្លះឱ្យរត់ការធ្វើស្លាកលេខរថយន្ត និងដោះស្រាយម៉ូតូ រូបគេយកប្រាក់ 1,300ដុល្លារ និងអ្នកខ្លះទៀតឱ្យរត់ការរឿងលែងលះប្ដី ប្រពន្ធ រូបគេយកប្រាក់បានចំនួន 1,250ដុល្លារ ហើយរូបគេបានបញ្ជាក់ទៀតថា ការរត់ការនេះមិនបានលទ្ធផលអ្វីទាំងអស់ ពីព្រោះរូបគេបានប្រាក់ទាំងនេះមកទុកខ្លួនឯងទាំងអស់។
    ក្រោយពីបានបញ្ចប់ការស៊ើបអង្កេតបញ្ជាក់ឱ្យឃើញថា ផ្អែកតាមកំណត់ហេតុបំភ្លឺពីជនរងគ្រោះ និងផ្អែកលើចម្លើយសារភាពពីជនសង្ស័យ គឺមានភាពស៊ីសង្វាក់គ្នាយ៉ាងជាក់លាក់ បញ្ជាក់ឱ្យឃើញថាជនសង្ស័យឈ្មោះនី ឆេងឡេង ពិតជាបានប្រព្រឹត្តបទល្មើស ឆបោក ពិតប្រាកដមែន៕ដោយ ក្តាមស្រែ

    spot_img

    អត្ថបទទាក់ទង

    spot_img