More

    ស្ទាវ២ក្រុម ផឹកស៊ីឌឺដងដាក់គ្នាវាយប្រាវ ផ្អើលកោះពេជ្រ

    spot_img

    ភ្នំពេញ ៖ ក្រុមក្មេងស្ទាវចំនួន២ក្រុមបាននាំគ្នាចូលផឹកស៊ីក្នុងហាងមួយកន្លែងយី ហោ ផាំ ឃីន ស្ថិតក្នុងបរិវេណកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ខណះពេលស្រវឹងរៀងខ្លួនក៏ឌឺដងដាក់គ្នារហូតឈានទៅដល់ភាគីម្ខាងទាញដងស្រានិងកែវចានស្ទុះមកវាយប្រាវ បង្កការភ្ញាក់ផ្អេីលដល់ភ្ញៀវរត់ជាន់ជេីងគ្នា កាលពីវេលាម៉ោង១០យប់ ថ្ងៃទី៩យប់ ខែនិថុនា ឆ្នាំ២០២១ នេះ។

    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញក្មេងស្ទាវចំនួន២ក្រុមផ្សេងគ្នា ដោយម្ខាងមានគ្នា៧ទៅ៨នាក់ និងម្ខាងទៀតមានគ្នាជាង១០នាក់ដែរ ហេីយបានចូលមកអង្គុយផឹកស៊ីនៅខាងក្នុងហាងយីហោ ផាំ ឃីន ខណះផឹកស៊ីស្រវឹងស្រឿងៗរៀងខ្លួន ភាគីទាំងសងខាងក៏ចេះតែអង្គុយមេីលមុខគ្នាទៅវិញទៅមក ។
    ប្រភពដដែលបានបន្តថា បន្ទាប់មកយុវជនម្នាក់ក្នុងចំណោមភាគីខាង៧ទៅ៨នាក់ បានដេីរទៅបន្ទប់ទឹក ភ្លាមនោះភាគីម្ខាងទៀតក៏ដេីរទៅតាមក្រោយរួចយកដៃដាក់លេីស្មាយុវជននោះរួចសួថា ហែងឌឺអញមែន? ហេីយក៏ទាញដបវាយប្រាវទេីបផ្អេីលពេញហាង នាំគ្នាគុបកែវ ចានទៅវិញទៅមកធ្វេីឱ្យភ្ញៀវភ័យរត់ជាន់ជេីងគ្នា រួចភាគីម្ខាងក៏នាំគ្នាឡេីងម៉ូតូគេចខ្លួនបាត់អស់បន្សល់ភាគីម្ខាងនៅកន្លែងកេីតហេតុ។

    ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុនិងនាំភាគីម្ខាងទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ដេីម្បីទទួលពាក្យបណ្តឹង៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img