More

    សាខាកាកបាទក្រហមខេត្តកោះកុង ជួបសំណេះសំណាល និងនាំយកអំណោយជូនពលរដ្ឋ ក្រីក្រ៣៣គ្រួសារនៅឃុំព្រែកខ្សាច់

    spot_img

    កោះកុង៖ ថ្ងៃអាទិត្យ ១០ កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម លី សារ៉េត អនុប្រធានគណៈ កម្មាធិការសាខា កាកបាទក្រ ហមកម្ពុជា ខេត្តកោះកុង រួមជាមួយសមាជិកគណៈកម្មាធិការសាខា លោក ឃឹម ច័ន្ទឌី ប្រធានគណៈកម្មាធិការអនុសាខា កក្រ ក ស្រុកគិរីសាគរ និងសហការី សហការជាមួយអាជ្ញាធរមូល ដ្ឋាន និងក្រុមការងារ បានអ ញ្ជើញជួបសំណេះសំណាល និង ផ្តល់ជូនគ្រឿងឧបភោគ បរិភោគ ដល់គ្រួសារចាស់ជរា គ្រួសារងាយរងគ្រោះ ចំនួន៣៣ គ្រួសារ ស្ថិតនៅវត្តព្រែកខ្សាច់ ឃុំព្រែក ខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង។

    ថ្លែងក្នុងឱកាសនោះ ឯកឧត្តម លី សារ៉េត អនុប្រធានគណៈ កម្មាធិការសាខា បានពាំនាំនូវ ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា លោក ជំទាវ មិថុនា ភូថង ប្រធានគណៈ កម្មាធិការសាខា ជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រ ហមកម្ពុជា ដែលតែងតែយក ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការលំបាក ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ និងសូមបងប្អូនទាំងអស់ គ្នា ក៏ដូចជាក្រុមគ្រួសារកុំអស់ សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត និង រស់នៅស្អាត។

    ក្នុងឱកាសនោះដែរ លោកនា យកសាខា និងក្រុមការងារបានផ្សព្វផ្សាយពីប្រវត្តិកំណើតកាក បាទក្រហម អឌ្ឍចន្ទក្រហម និង ណែនាំពីវិធីលាងដៃបង្ការ ជំងឺកូវីដ១៩ និង កាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ១៩ តាមការ ណែនាំរបស់ក្រសួងសុខាភិបាល ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅក្នុងពិធីនេះផងដែរ។សម្រាប់ព័ត៌មានបន្ថែមអំពីជំងឺកូវីដ សូមទំនាក់ទំនងលេខ១១៥ ដោតឥតគិតថ្លៃ។

    ឆ្លើយតបជាមួយនិងការផ្តល់ អំណោយមនុស្សធម៌នេះក្រុមគ្រួសារពុក ម៉ែ បងប្អូន សូមគោរពជូនពរ និងថ្លែងអំណរ គុណ ដ៏ជ្រាលជ្រៅចំពោះ កាក បាទក្រហមកម្ពុជា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រ ហមកម្ពុជា លោកជំទាវ ប្រធាន គណៈកម្មាធិការសាខា ដែលជា និច្ចកាល តែងតែយកចិត្តទុក ដាក់ដល់ ការលំបាករបស់ប្រជា ពលរដ្ឋគ្រប់ច្រកល្ហកដូចពួកគាត់។

    សូមបញ្ជាក់ថា សម្ភារដែលសាខាបានផ្ដល់ជូនក្នុង១គ្រួសារៗទទួលបាន៖ អង្ករ២៥ គក្រ ត្រីខ ១ឡូ មីម៉ាម៉ា១កេស ទឹកសុទ្ធឱរ៉ាល់១កេស អាវយឺត២ ថ្នាំបាញ់មូស១កំប៉ុងតូច ប័ណ្ណប្រកាសស្តីពីកាអនា ម័យនៃការលាងដៃ១សន្លឹក ព្រម ទាំងថវិកា ចំនួន ៥ម៉ឺនរៀល ដូចៗគ្នាផងដែរ។ ដោយឡែកទេយ្យទានប្រគេនវត្តរួមមាន៖ អង្ករ៥០គក្រ មីម៉ាម៉ា២ កេស ត្រីខ២ឡូ ទឹកសុទ្ធ១កេស និងបច្ច័យដប់ម៉ឺន៕ រូបភាព និងអត្ថបទ៖ សុគន្ធី

     

     

    spot_img
    spot_img

    អត្ថបទទាក់ទង

    Leave a Reply

    spot_img