More

    យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះមានគ្រាប់មីននិងគ្រាប់កាំភ្លើងជាង ៥០០គ្រាប់ត្រូវបានពលរដ្ឋប្រទះឃើញនៅស្រុករតនមណ្ឌល

    spot_img

    យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលសេះសល់តាំងពីសម័យសង្គ្រាម ប្រមាណចំនួនជាង ៥០០គ្រាប់បន្ថែមទៀតហើយត្រូវបានប្រជាពលរដ្ឋជាអ្នកនេសាទប្រទះឃើញនៅក្នុងមូលដ្ឋានស្រុករតនមណ្ឌល ខណៈដែលប៉ុន្មានថ្ងៃមុនត្រូវបានប្រទះឃើញម្តងរួចមកហើយ។

    លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានអោយដឹងថា ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋឈ្មោះ យ៉ាវ យូន ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិផ្លូវមាស ឃុំផ្លូវមាស ស្រុករតនមណ្ឌល នៅរសៀលថ្ងៃទី ៨ ខែ មិថុនា ឆ្នាំ២០២១ ថាមានករណីប្រទះឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ ក្នុងខណៈដែលរូបគាត់កំពុងនេសាទត្រីនៅតាមដងស្ទឹងក្នុងមូលដ្ឋានខាងលើ បន្ទាប់ភ្លាមៗនោះដែរ លោកក៏បានចាត់អោយកម្លាំងមន្ត្រីរបស់លោកចុះទៅពិនិត្យជាក់ស្តែង និងប្រមូលបានយុទ្ធភ័ណ្ឌសរុបចំនួន ៥៣៩គ្រាប់រួមមាន៖
    -គ្រាប់មីនប្រភេទ72Aចំនួន ៣៦គ្រាប់
    -គ្រាប់កាំភ្លើងប្រភេទ B40ចំនួន ០៣គ្រាប់
    -គ្រាប់កាំភ្លើងប្រភេទ K57ចំនួន ៥០០គ្រាប់ ។

    លោកអធិការដដែលបានបញ្ជាក់ថានៅចំណុចដែលប្រជាពលរដ្ឋលោកប្រទះឃើញយុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះទាំងនេះកាលពីសម័យសង្រ្គាមចំណុច នោះជាតំបន់សមរភូមិប្រយុទ្ធដ៏ស្រួចស្រាវមួយក្នុងចំណោមចំណុចផ្សេងទៀតក្នុងស្រុករតនមណ្ឌល ហើយយុទ្ធភ័ណ្ឌទាំងនេះអាចជារបស់កងទ័ពក្នុងសម័យនោះដែលរក្សាទុកនៅទីកន្លែងនោះសម្រាប់ប្រើប្រាស់ក្នុងសកម្មភាពប្រយុទ្ធ ប៉ុន្តែនៅពេលក្រោយមកយុទ្ធភ័ណ្ឌទាំងនេះ បានកប់ទៅក្នុងដីក្រោមគុម្ភឫស្សីក្បែរមាត់ស្ទឹងហើ យ ក្នុងប៉ុន្មានថ្ងៃនេះ នៅចំណុចនោះមានភ្លៀងធ្លាក់ ខ្លាំងមានទឹកហូរច្រោះដីជាហេតុធ្វើឱ្យយុទ្ធភ័ណ្ឌ ទាំងនេះផុសចេញមកពីគុម្ពឬស្សីទើបប្រជា ពល រដ្ឋលោកប្រទះឃើញនិងរាយការណ៍ជូនសមត្ថកិច្ចតែម្តង។

    លោកបន្តថា គ្រាប់មីនទាំង៣៦គ្រាប់ខាងលើនេះ មានមួយចំនួនហាក់នៅមានប្រសិទ្ធភាពក្នុងការបំផ្ទុះបាន បើទោះបីជាវាកប់ក្នុងដីរយៈពេលយូរ ឆ្នាំមកហើយក្តី រីឯគ្រាប់កាំភ្លើងទាំងពីរប្រភេទនេះមានសភាពច្រេះចាប់អស់ហើយ ។

    គួរបញ្ជាក់ថា កាលពីថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ ២០២១ កន្លងទៅ សមត្ថកិច្ចនគរបាលស្រុករតនមណ្ឌល ត្រូវបានប្រជាពលរដ្ឋរាយការណ៍ពីករ ណីប្រទះឃើញគ្រាប់មីនប្រភេទ 72Aចំនួន ១២ គ្រាប់ ម្តងរួចមកហើយ ក្នុងខណៈដែលប្រជាពលរដ្ឋលោកភ្ជួរដីចំការរបស់គាត់នៅចំណុចភូមិជីប៉ាង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ហើយនៅពេលនេះសមត្ថកិច្ចនគរបាលបានផ្តល់ព័ត៌មានជូនទៅអង្គភាពកំចាត់មីនកម្ពុជា CM A Cដើម្បីជ្រាបនិងចាត់ចែងតាមជំនាញនៅពេលបន្ទាប់ហើយដែរ៕ដោយ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img