More

    ខ្ទេចអស់!!រថយន្តស៊េរីទំនើបម៉ាកសឺដេសបោះពួយទៅបុករនាំងដែកបាំងការដ្ឋានធ្វើលូផ្ទប់និងគ្រឿងចក្រ ខ្ទេចមួយកំណាត់មុខ សំណាងមិនធ្លាក់ចូលលូ

    spot_img

    ភ្នំពេញ: រថយន្តស៊េរីទំនើបម៉ាកសឺដេសC 300មួយគ្រឿងបោះពួយទៅបុកនាំងដែកបាំងការដ្ឋានធ្វើលូ ផ្ទប់និងគ្រឿងចក្របណ្តាឲ្យខូចខាតរនាំងដែកចំនួនពីរផ្ទាំង ឯរថយន្តខ្ទេចមួយកំណាត់មុខទៅមុខលេងរួច សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

    ហេតុការបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០និង ៤០ នាទីយប់ថ្ងៃទី ០៤ ខែមិថុនាឆ្នាំ ២០២១ នៅចំណុចផ្លូវបំបែក៥ តាមបណ្ដោយផ្លូវ ៥៩៣ កែងនឹង ៣៣៧ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីបុរសម្នាក់ដែរដេកយាមនៅនៅនិងការដ្ឋានកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញនារីម្នាក់រួមដំណើរនឹងនារីពីរនាក់ទៀតបើករថយន្តស៊េរីទំនើបម៉ាកសឺដេសC 300 ពណ៌សមួយគ្រឿងពាក់ស្លាកលេខកម្ពុជា M-SAM99 ធ្វើដំណើរតាមបណ្ដោយផ្លូវ ៥៩២ ក្នុងទិសដៅពីកើតទៅលិចបោះពួយក្នុងល្បឿនលុះមកដល់កើតហេតុខាងលើកែងនឹងផ្លូវ៣៣៧ ជ្រុលចង្កូតទៅបុករនាំងដែកបាំងការដ្ឋានធ្វើលីផ្ទប់ជាមួយគ្រឿងចក្រពេញទំហឹងបណ្តាលឲ្យរនាងដែកខូចខាតអស់ពីរផ្ទាំងឯរថយន្តខូចខាតមួយកំណាត់មុខយ៉ាងដំណំ សំណាងល្អមិនធ្លាក់ចូលលូ។

    ក្រោយកើតហេតុអ្នកបើកបរនិងអ្នករួមដំណើរបានចេញពីកន្លែងកើតហេតុបាត់ស្រមោលបន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុរង់ចាំតំណាងម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយជាមួយខាងអ្នកគ្រប់គ្រងការដ្ឋានដើម្បីសម្របសម្រួលគ្នាបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img