More

    បើករឺម៉កឆ្លងផ្លូវ ត្រូវម៉ូតូបុកពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល៣នាក់

    spot_img

    ភ្នំពេញ: បុរសម្នាក់រួមនឹងបុរសម្នាក់ទៀតបើករម៉កដឹកអេតចាមួយគ្រឿងឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នត្រូវបានបុរសម្នាក់ជិះម៉ូតូលឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកពីចំហៀងពេញហ្នឹងបណ្ដាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ ចំណែកខាងរឺម៉ករងរបួសស្រាល។

    ហេតុការនេះកើតឡើងកាលពីវេលាម៉ោង ១៩ និង៤០ នាទីព្រឹកថ្ងៃទី ០៤ខែមិថុនាឆ្នាំ ២០២១ នៅចំណុចមុខសាលាបង្រៀនពិភពថ្មី តាមបណ្ដោយផ្លូវវេងស្រេងក្នុងសង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគឺបុរសម្នាក់រួមដំណើរនឹងប្រុសម្នាក់ទៀតបើបើករឺម៉កដឹកអេតចាយមួយគ្រឿងធ្វើដំណើរទិសដៅពីកើតទៅលិចដោយបញ្ច្រាសទិសចរាចរណ៍លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ស្តាំងឆ្លងមកផ្លូវម្ខាង ខណៈនោះក៏មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរីឆ្នាំ ២០២០ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1IJ-6351ធ្វើដំណើរបញ្ច្រាសទិសគ្នាពីលិចទៅកើតចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកពីចំហៀងខាងស្តាំរឺម៉កពេញទំហឹងបណ្ដាលឱ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ចំណែកខាងភាគីរងរបួសស្រាល២ នាក់។បន្ទាប់មករថយន្តសង្គ្រោះបន្ទាន់បានយកជនរងគ្រោះដែលរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករឺម៉កនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img