More

    លោក ឃឹម ច័ន្ទឌី អភិបាលរងខេត្តកោះកុង បានបើប្រជុំសិក្ខាសាលាស្តីពីការរៀបចំសម្របសម្រួលប្រឡង​ប្រណាំងបង្គន់សាធារណៈកម្ពុជា

    spot_img

    (កោះកុង)​​​​ លោក ឃឹម ច័ន្ទឌី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារវាយតម្លៃទីក្រុងស្អាតខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការរៀបចំសម្របសម្រួលការអនុម័តសេចក្តីណែនាំ និងសៀវភៅណែនាំសម្រាប់ប្រឡងប្រណាំងបង្គន់សាធារណៈកម្ពុជា តាមរយៈវីដេអូអនឡាញ (កម្មវិធី Zoom) ដែលបានរៀបចំដោយក្រសួងទេសចរណ៍ ក្នុងគោលបំណងដាក់ចេញនូវគោលការណ៍ណែនាំជាជំនួយសម្រាប់បេក្ខភាពប្រឡងប្រណាំងបង្គន់សាធារណៈកម្ពុជា។

    សូចនាករសំខាន់ៗ ក្នុងការកំណត់បង្គន់សាធារណៈកម្ពុជា មានដូចជា ១) ទម្រង់ប្លង់ស្ថាបត្យកម្ម ២) បន្ទប់បង្គន់ ៣) បង្គន់បុរស ៤) វត្ថុធាតុដើម ៥) សម្ភារដែលជួយសម្រួលដល់ការប្រើប្រាស់បង្គន់សាធារណៈ និង ៦) ការថែរក្សា អនាម័យ និងគិតគូរដល់បរិស្ថាន ជាដើម ដែលមានលក្ខណៈវិនិច្ឆ័យលម្អិតបន្ថែមទៀត។

    សូមជម្រាបផងដែរថា កន្លងមក ខេត្តកោះកុង មានបេក្ខភាពបង្គន់សាធារណៈកម្ពុជាចំនួន ៤ គឺ ១) ប្រេងឥន្ទនៈ តេលា រស្មីរតនៈ៣ (ស្ថានីយ៍ប្រេងឥន្ធនៈ) ២) ភោជនីយដ្ឋាន ហ្គោលកាហ្វេ (ភោជនីយដ្ឋាន) ៣) បង្គន់សាធារណៈខេត្ដកោះកុង (ទីសាធារណៈ) និង ៤) ប្រេងឥន្ទនៈ លឹមលុងត្រពាំងរូង (ស្ថានីយ៍ប្រេងឥន្ធនៈ)៕ដោយសុគន្ធី

    spot_img

    អត្ថបទទាក់ទង

    spot_img